ខេត្តបាត់ដំបង ៖ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងក្រុមគ្រួសារមនុស្សធម៌ខេត្តបាត់ដំបង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់ជូនដល់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដែលមានលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាតំណាង។ ក្នុងឱកាសផ្តល់ជូននាពេលនេះលោកបានជម្រាបជូនថា អង្ករ និងគ្រឿងឧបភោគបរិភោគដែលសម្តេចផ្តល់ជូនតាមរយៈលោក នាពេលនេះ សូមឲ្យឯកឧត្តមស្នងការ យកទៅបែងចែកដល់កងកម្លាំងនគរបាល ជាពិសេសនគរបាលក្នុងវរៈសេនាតូចគរបាលការពារ ព្រំដែនគោកទាំង០៤ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមបានបញ្ជាក់ជូនទៀតថា តាមសំណូមពររបស់លោកស្នងការចំពោះអាគារសុខាភិបាល នោះលោកបានស្នើសុំទៅសម្តេចក្រឡាហោម ស ខេង ដើម្បីសុំការយល់ព្រមក្នុងការសាងសង់ អាគារសុខាភិបាលមួយខ្នងក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបំពាក់នូវឧបករណ៍ និងគ្រឿងបរិក្ខាពេទ្យ សម្រាប់ពិនិត្យ និងព្យាបាលជំងឺដល់កងកម្លាំងនគរបាលក្នុងខេត្តបាត់ដំបង ហើយកិច្ចការនេះលោកនឹងចាប់ផ្តើមសាងសង់នៅពេលបានការយល់ព្រមពីសម្តេចក្រឡាហោម។
លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តំណាងឲ្យ កងកម្លាំងនគរបាលទាំងអស់ចំណុះស្នងការដ្ឋានបានសម្តែងនូវទឹកចិត្តរំភើបរីករាយឥតឧបមាចំពោះទឹកចិត្តសប្បុរសរបស់សម្តេចក្រឡាហោម ស ខេង ដែលបានផ្តល់ជូននូវអង្ករព្រមទាំង គ្រឿងឧបភោគ បរិភោគ តតាមរយៈលោក ខាន់ ម៉ាណេរ ព្រមទាំងលោកជំទាវ និងក្រុមគ្រួសារមនុស្សធម៌បាត់ដំបង។ លោកស្នងការបានសន្យាថា នឹងពាំនាំយកអង្ករ ព្រមទាំងគ្រឿងឧបភោគ បរិភោគទាំងនេះ ទៅចែកជូនដល់កងកម្លាំងនគរបាល ពិសេសនគរបាលក្នុងវរៈសេនាតូចការពារព្រំដែនទាំង០៤ ចំណុះស្នងការដ្ឋាននៅពេលដ៏ខ្លីខាងមុខនេះ។
ហើយមានសង្ឃឹមយ៉ាងមុតមាំថា អាគារសុខាភិបាលថ្មី មួយនឹងត្រូវបានស្ថាបនាក្នុងពេលដ៏ខ្លីខាងមុខតាមរយៈលោក ខាន់ ម៉ាណេរ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ អំណោយនាពេលនោះរួមមាន៖ -អង្ករចំនួន ០៨តោន ស្នើនឹង ៤០០ការ៉ុង,ស្កសរចំនួន ២០០គីឡូក្រាម ស្មើនឹង០៤ការ៉ុង,អំបិលសុខភាពចំនួន ២០០គីឡូក្រាម ស្មើនឹង ០៤ការ៉ុង,ត្រីខកំប៉ុងចំនួន ០៨កេសតូច ស្មើនឹង ៨០០កំប៉ុង,ទឹកត្រីចំនួន ៤០យួរ ស្មើនឹង២៤០ដប, ទឹកស៊ីអីវចំនួន៤០យួរ ស្មើនឹង ២៤០ដប,ប៊ីចេងចំនួន ៤០គីឡូក្រាម ស្មើនឹង៨០ថង់៕
ប្រទេសជប៉ុន ៖ ទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន JAXA ដែលគ្រប់គ្រងលើបេសកកម្ម នៃការបញ្ជូនយានរ៉ូបូមួយ ទៅកាន់អាចម៍ផ្កាយធំមួយគូសបញ្ជាក់ថា រ៉ូបូអវកាសHAYABUSA2 កាលពីព្រឹក...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ចាប់ពីខែមេសា ឆ្នាំ២០១៩ ខាងមុខតទៅ ប្រទេសជប៉ុននឹងបើកទីផ្សារទទួលពលករពីកម្ពុជា និង...
រាជធានីភ្នំពេញ ៖ មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ទៅប្រធានពេទ្យសត្វនៅតាមបណ្ដាខេត្ត-ក្រុងទូទាំង...
ប្រទេសអេស្ប៉ាញ ៖ ពួកអ្នកគាំទ្រឯករាជ្យនៅតំបន់កាតាឡូញអេស្ប្ក៉ាញ កាលពីថ្ងៃទី២១កុម្ភៈ បាននាំគ្នាធ្វើបាតុកម្មនិងកូដកម្មព្រមទាំងរាំងខ្ទប់ផ្លូវថ្នល់និង...
ទីក្រុងវ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិកបានគំរាមកាលពីថ្ងៃទី២០ កុម្ភៈ ថា នឹងដាក់ពន្ធលើការនាំចូលយានយន្តពីអឺរ៉ុប ប្រសិនបើលោក...
ប្រទេសតួកគី ៖ អាជ្ញាធរតួកគីបានចេញបញ្ជាកាលពីថ្ងៃទី២២កុម្ភៈ ឲ្យចាប់ខ្លួនទាហាន២៩៥នាក់ សង្ស័យមានទំនាក់ទំនងជាមួយបណ្ដាញគ្រូប្រដៅសាសនា លោកFETHULLAH GULEN ដែលជាប់ចោទពី...
ខេត្តសៀមរាប ៖ បុរសម្នាក់ព្រោះតែខឹងឪពុកក្មេកស្តីបន្ទោស ខណៈឃើញខ្លួនចាប់ប្រពន្ធបង្ខាំងក្នុងផ្ទះ ស្រាប់តែទាញកាំបិតខ្វែវកាប់ឪពុកក្មេកគ្មានប្រណីដៃ បណ្តាលឱ្យដួល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា :គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១០លើក...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលផ្នែកអន្តរាគមន៏ខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះ...
ប្រទេសស៊ីរី-អាមេរិក ៖ ប៉ុន្មានសប្ដាហ៍ក្រោយការប្រកាស របស់លោកដូណាល់ត្រាំ ពីការដកកងទាហានអាមេរិកចេញពីស៊ីរី សហរដ្ឋអាមេរិក គូសបញ្ជាក់នាថ្ងៃទី២១កុម្ភៈថា...
ខេត្តមណ្ឌលគិរី ៖ ទីតាំងល្បែងស៊ីសងក្នុងចម្ការស្រល់មួយកន្លែង ស្ថិតនៅក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង កំពុងបើកឲ្យជនជាតិខ្មែរចូលលេងម៉ាសេរីជា...
សម្បថគឺជាជំនឿបែបអរូបិយដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ និងកំពុងបន្តរីកសាយភាយនៅកម្ពុជា ទាំងអ្នកនយោបាយ និង...
ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងអំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែត្របែកចំពោះសុខភាពរួចមកហើយ ប៉ុន្តែប្រហែលជាមិនធ្លាប់ឮទេថា ស្លឹកត្របែកក៏មានផ្ទុក...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកស្រាបៀរABC មួយកេសពីផ្ទះលក់ស្រាបៀរនិងភេសជ្ជៈមួយកន្លែង ហើយបានជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ជិះម៉ូតូ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបរឡាំប្រឺតាកង់បីឥណ្ឌា បំពាក់ប្រព័ន្ធPass App បានជាប់ចោទពីបទប៉ងចាប់នាងក្រមុំម្នាក់រំលោភ ពេលធ្វើដំណើរតាមផ្លូវស្ងាត់ ហើយឈប់...
រាជធានីភ្នំពេញ ៖ ក្រុមបាល់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា (U22កម្ពុជា)បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ពានរង្វាន់ AFF U22 Championship 2019ក្រោយពីយកឈ្នះក្រុម...
ខេត្តរតនគិរី ៖ កម្មកចំនួន១៤នាក់មានអាការក្អួតចង្អោរសង្ស័យពុលចំណីអាហារដែលផ្សំឡើងដោយត្រីសាច់ដឹកលក់តាមម៉ូតូ និងបន្លែបេះតាមពីក្នុងចំការ ។ ហេតុការកម្មកពុល...
ខេត្តព្រះសីហនុ ៖ សារធាតុញៀនចំនួន៨កញ្ចប់ធំ និង១៨កញ្ចប់តូច ព្រមទាំងបុរសជនជាតិចិនម្នាក់ បានត្រូវនគរបាលស្រុកព្រៃនប់ ចាប់ខ្លួននិងដកហូតបាននៅក្នុងចម្ការ...
ខេត្តកំពត ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងកំពុងតែបើកបរក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូតទៅខាងស្តាំដៃបុករះដើមដូង និងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យមានការ...
សហរដ្ឋអាមេរិក ៖ បណ្ដាសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ គ្រោងដាក់នាថ្ងៃទី២២កុម្ភៈ កម្រោងច្បាប់មួយ ដែលសំដៅលុបចោលការប្រកាសអាសន្នជាតិ របស់ប្រធានាធិបតីលោកដូណាល់...