ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ការ​ដោះ​លែង​លោក កឹ​ម សុខា គ្មាន​គំនាប​ឬ​លូកដៃ​ពី​ម​ជ្ឈដ្ឋា​ន​បរទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ការ​ដោះ​លែង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​គំនាប​ពី​បរទេស​ណាមួយ​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ការ​ដោះ​លែង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​គំនាប​ពី​បរទេស​ណាមួយ​នោះ​ទេ ។ ការ​អះអាង​នេះ​បន្ទាប់​ពី​តុលាកា​ក្រុងភ្នំពេញ​បាន​ចេញ​ដីកា​រដោះ​លែង​លោក កឹ​ម សុខា ឲ្យ​មាន​សេរីភាព​បណ្តោះអាសន្ន​កាល​យប់​ម៉ោង​ប្រមាណ​៣​ទាប​ភ្លឺ ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ។

លោក សុខ ឥ​សាន បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡ​ក្រាម​នៅ​ថ្ងៃ​ទី​១០ កញ្ញា យ៉ាង​ដូច្នេះ​ថា នៅ​យប់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​រដោះ​លែង​ជា​បណ្តោះអាសន្នជនជាប់ចោទ កឹ​ម សុខា ។

លោក​បាន​គូសបញ្ជាក់​ថា «​ករណី​ជន​ត្រូវ​ចោទ កឹ​ម សុខា បាន និង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ ។ ដូច្នេះ​ការ​ដោះ​លែង ឬ​មិន​ដោះ​លែង​ជន​ត្រូវ​ចោទ​គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ទាំងស្រុង មិន​មានការ​លូកដៃ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ណាមួយ​ឡើយ​» ។

ទោះបីជា​តុលាការ​ដោះ​លែង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​សេរីភាព​បណ្តោះអាសន្ន​យ៉ាងណា​ក្តី លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​អះអាង​ថា មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ។ ប៉ុន្តែ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​អបអរសាទ​ចំពោះ​លោក កឹ​ម សុខា​ដែល​ត្រូវ​បាន​តុលាការ​ដោះ​លេង​ឲ្យ​មាន​សេរីភាព​បណ្តោះអាសន្ន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ