ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ច្បាស់​ដូច​ថ្ងៃ​លោក សួន សេរីរ​ដ្ឋា ថា សម រ​ង្ស៊ី និង កឹ​ម សុខា ជា​ឈ្មួញ​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរ​ដ្ឋា បាន​ធ្វើការ​វាយប្រហារ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ឈ្មួញ​នយោបាយ និង​ធ្វើ​នយោបាយ​ដើម្បី​តែ​ផលប្រយោជន៍ ។ លោក…

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរ​ដ្ឋា បាន​ធ្វើការ​វាយប្រហារ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ឈ្មួញ​នយោបាយ និង​ធ្វើ​នយោបាយ​ដើម្បី​តែ​ផលប្រយោជន៍ ។

លោក សួន សេរីរ​ដ្ឋា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ កញ្ញា យ៉ាង​ដូច្នេះ​ថា សម រ​ង្ស៊ី និង​កឹ​ម សុខា ដែល​ខ្ញុំ​ស្គាល់ និង​បាន​ចូលរួម​ប្រឡូក​ជាមួយ​ក្នុង​ចលនានយោបាយ​ជាមួយ គឺ​ចលនា​និស្សិត​ជាតិនិយម នៅ​ឆ្នាំ​១៩៩៧ ក្រោយមក​ដូរ​ទៅ​ជា​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ នៅ​ឆ្នាំ​១៩៩៨ នោះ​ពួក​គេ​មិនមែន​ជា​អ្នកនយោបាយ​ស្នេហា​ជាតិ ឬ​ជា​អ្នក​ប្រជាធិបតេយ្យ​ទេ​…​តែ​គឺជា​ឈ្មួញ​នយោ​បាយ​ដែល​ធ្វើ​នយោបាយ​ស្វែង​រកតែ​ផលប្រយោជន៍ និង​មិន​ខ្លាច​ប្រើ​ល្បិច​ឈឺ​សាច់ (​បង្ក​គ្រោះថ្នាក់​ឲ្យ​សកម្មជន​ខ្លួន​ស្លាប់ និង​ជាប់គុក​) ដើម្បី​យក​ភាព​ល្បី រួច​យក​លេស​រៃ​អង្គាស​យក​លុយ​ពី​ខ្មែរ​នៅ​ក្រៅប្រទេស ។

លោក​បន្ត​ថា ភាព​ជា​ឈ្មួញ​នយោបាយ​របស់​ពួក​គេ​ក៏​រួម​មាន​ទាំង​អាជីវកម្ម​ជួញដូរ​រត់ពន្ធ​មនុស្ស​ទៅ​រស់នៅ​អា​មេ​រិ​ក កា​ណា​ដា និង​អឺរ៉ុប​ផង​ដែរ ដោយសារ​តែ​ពួក​នេះ និង​មន្ត្រីជាន់ខ្ពស់​មួយ​ងាយស្រួល​ទទួល​បាន​វី​សា​ទៅ​អា​មេ​រិ​ក កា​ណា​ដា និង​អឺរ៉ុប នោះ​ពួក​គេ​ក៏​ឆ្លៀត​រកស៊ី​ជួញដូរ​មនុស្ស​ដោយ​ដាក់​មនុស្ស​មួយ​ចំនួន​ជា​លេខា ឬ​ជា​ជំនួយការ​រួច​សុំ​វី​សា​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ខ្លួន​រួច​ឲ្យ​រត់គេច​រស់នៅ​ទីនោះ​ហើយ​ធ្វើ​ឯកសារ​បន្លំ​តាម​ក្រោយ ។

ជាមួយ​គ្នា​នោះ​ដែរ​អតីត​មេ​បក្ស​អំណាច​ខ្មែរ​ដែល​ទើប​ចេញពី​ពន្ធនាគារ​រូប​នេះ​បាន​បញ្ជាក់​ថា​«​បើ​ពលរដ្ឋ​ខ្មែរ​នៅ​បន្ត​ចាញ់បោក​ពួក​ឈ្មួញ​នយោបាយ​នេះ ដោយ​មិន​ព្រម​ជ្រើសរើស​យក​អ្នកនយោ​បាយ​ជំនាន់​ថ្មី​ទេ​នោះ គឺ​ប្រទេស​ខ្មែរ​មិន​អាច​មានការ​ផ្លាស់​ប្តូរ​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ