ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ​មូលហេតុ​ដែល​លោក កឹ​ម សុខា មិន​ចេញ​មក​ជួប​សកម្មជន​អ្នកគាំទ្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​ក្នុង​ចំណោម​មេធាវី​ផ្សេង​ទៀត​បាន​អះអាង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ឃុំខ្លួន​ក្នុងផ្ទះ ។ ការ​អះអាង​របស់​មេធាវី​នេះ​បន្ទាប់​ពី​លោក កឹ​ម សុខា…

រាជធានី​ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​ក្នុង​ចំណោម​មេធាវី​ផ្សេង​ទៀត​បាន​អះអាង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ឃុំខ្លួន​ក្នុងផ្ទះ ។ ការ​អះអាង​របស់​មេធាវី​នេះ​បន្ទាប់​ពី​លោក កឹ​ម សុខា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​បណ្តោះអាសន្ន​កាលពី​ម៉ោង​ប្រមាណ​៣​ទាប​ភ្លឺ កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​មក ។

លោកស្រី ម៉េ​ង សុធា​រី មេធាវី​ការពារ​ក្តី​ឲ្យ​បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​ថា «​លោក កឹ​ម សុខា ត្រូវ​បាន​ដោះ​លែង​ពី​ការ​ឃុំខ្លួន​នៅ​ត្រពាំង​ថ្លុ​ង ដោយ​អនុញ្ញាត​ឲ្យ​មក​រស់នៅ​ក្នុង​លំនៅ​ដ្ឋា​ន​របស់​គាត់​វិញ ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​លក្ខ​ខ័​ណ្ឌ​ដែល​កំណត់​ដោយ​ចៅក្រម​ដូច​ជា ៖ មិន​អនុញ្ញាត​ឲ្យ​ចេញពី​ព្រំប្រទល់​ដែនដី​ដែល​កំណត់​ដោយ​ចៅក្រម​ស៊ើបសួរ គឺ​គាត់​អាច​ដើរ​បាន​តែ​នៅ​ជិត​ៗ​ផ្ទះ​គាត់​ប៉ុណ្ណោះ ក្នុង​ករណី​គាត់​ចង់ទៅ​ឆ្ងាយ​ជាង​នេះ​ដោយសារ​ហេតុផល​សុខភាព​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ចៅក្រម ។ មិន​ឲ្យ​ជួប​អតីត​ថ្នាក់ដឹកនាំ CNRP » ។

លោកស្រី​មេធាវី​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​មិន​អនុញ្ញាត​ឱ្យ​ជួប​សកម្មជន និង​ថ្នាក់​ដឹង​នាំ​តុលាកា​ក៏​មិន​ឲ្យ​ជួប​ជនបរទេស ជា​ពិសេស​ជនបរទេស​ដែល​អាច​មានការ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​និង​មិន​ឲ្យ​ធ្វើ​សកម្មភាព​ជួបជុំ​ក្នុង​គោលដៅ​នយោបាយ​…​។ យ៉ាងណា​ក្តី​លោកស្រី​មេធាវី​បាន​អះអាង​ថា ការ​ឃុំខ្លួន​នៅផ្ទះ​របស់​លោក កឹ​ម សុខា គឺ​គ្រាន់បើ​ជាង​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​បន្តិច ។

មេធាវី​បន្ត​ថា លោក កឹ​ម សុខា ពេល​មក​ដល់​ផ្ទះ​ជា​លើក​ដំបូង​នៅ​វេលា​ប្រហែល​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ បន្ទាប់​ពី​ការ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា​ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ