ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​មហិច្ឆតា​ជើង​ខ្លាំង​និទ្ទេស «A» បាន​ពិន្ទុ 99.997 ពិតជា​មិនធម្មតា !

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សិស្ស​ដែល​បាន​ចូលរួម​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុ​ប​មាន​ចំនួន៧៧៣៦​នាក់ ក្នុង​នោះ​ស្រី​៤២៧៥​នាក់ ហើយ​លទ្ធផល​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ សិស្ស​ដែល​ជាប់​មាន​ចំនួន​៤៣៦៥​នាក់ ក្នុង​នោះ​ស្រី​២៥២៥​នាក់ ស្មើនឹង​៥៦,៤២​ភាគរយ…

ខេត្តកំពង់ចាម ៖ សិស្ស​ដែល​បាន​ចូលរួម​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុ​ប​មាន​ចំនួន៧៧៣៦​នាក់ ក្នុង​នោះ​ស្រី​៤២៧៥​នាក់ ហើយ​លទ្ធផល​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ សិស្ស​ដែល​ជាប់​មាន​ចំនួន​៤៣៦៥​នាក់ ក្នុង​នោះ​ស្រី​២៥២៥​នាក់ ស្មើនឹង​៥៦,៤២​ភាគរយ ហើយ​សិស្ស​ដែល​ប្រលង​ជាប់​និទ្ទេស​A​មាន​ចំនួន​១៣​នាក់​ដែល​កាល​ឆ្នាំ​កន្លង​ទៅ​និទ្ទេស​A​មាន​ចំនួន​២០​នាក់ ។

យុវតី ភាន់ ស្រី​ខួច អាយុ​១៨​ឆ្នាំ រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន កំពង់ចាម ក្រុង​កំពង់ចាម​ប្រាប់​ថា
រូប​នាង​បាន​ប្រលង​នៅ​មណ្ឌល​វិទ្យាល័យ​ដីដុះ ក្រុង​កំពង់ចាម កាលពី​ថ្ងៃ​ទី​២០​និង​២១ សីហា ២០១៨កន្លង​ទៅ​ដោយ​ក្នុង​បន្ទប់​មាន​គ្នា​ចំនួន​២៥​នាក់ ។ នៅ​រាល់​គ្រប់​វិញ្ញាសារ​នៅ​ពេល​ដែល​ខ្វះ​១៥​នាទី​ដល់ម៉ោង​វាយ​ជួង​ប្រមូល​វិញ្ញាសារ​នាង​មានការ​ភិតភ័យ​ញ័រ​ដៃ​សរសេរ​មិន​ចង់​កើត​នោះ​ទេ ទោះជា​បែបនេះ​ក្តី​ប្រឹង​ប្រមូល​អារ​ម្ម​ណ៏​ឲ្យ​ប្រសើរ ។

យុវតី ភាន់ ស្រី​ខួច ប្រាប់​បន្ត​ថា សម្រាប់​ការ​សិក្សា​នៅ​ក្នុង​ថ្នាក់រៀន​ប្រចាំខែ​វិញ​ចំណាត់​បាន​លេខ​៥ និង​៦​ស្ទើរ​រាល់​ខែ​ការ​សិក្សា​ទទួល​បាន​លទ្ធផល​គ្រាន់បើ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា នៅ​ពេល​ដែល​លទ្ធផល​បាន​ចេញ​នោះ​គឺ​ជាប់​និទ្ទេស «D» ពិតជា​សប្បាយចិត្ត​ដោយ​បាន​ប្រលង​ជាប់ ។ ជាមួយ​នោះ​បំណងប្រាថ្នា​ចង់​ធ្វើ​ជា​គ្រូបង្រៀន និង​នគរបាល​ជាតិ​នៅ​ក្នុង​ខេត្តកំពង់ចាម​ក្នុង​ចំណោម​២​មុខព្រួញ​នេះ​ស្រលាញ់​គ្រូ​ជាងគេ ហើយនឹង​លត់​ដំ​ឲ្យ​ទៅ​ជា​បញ្ញា​វ័​ន្ត​មានចំណេះ​ដឹង​ក្នុង​សង្គម ។

យុវជន យ៉ូ​វ លី​ហៀ​ង រៀន​ថ្នាក់​ទី​១២ «A» នៅ​វិទ្យាល័យ​ព្រះ​សីហ​នុ​ក្រុង​កំពង់ចាម ប្រាប់​ថា កន្លង​មក​ដោយសារ​តែ​រូបគេ​ជា​សិស្ស​រៀន​ពូកែ​បាន​ចួ​ល​រួម​ប្រលង​ថ្នាក់​ខេត្ត និង​បាន​ប្រលង​ផ្នែក​រូបវិទ្យា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ថែម​ទៀត​ផង ។ រូបគេ​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះ​សីហ​នុ សម្រាប់​លទ្ធផល​ដែល​ទទួល​បាន​នោះ​គឺ​និទ្ទេស «A» បាន​ពិន្ទុ​ដល់​ទៅ ៩៩,៩៩៧បំណង​នឹង​ចូល​រៀ​នៅ​សាលា​ទិច​ណូ រាជធានី​ភ្នំពេញ ។ ហើយ​បំណងប្រាថ្នា​មួយទៀត​ដែល​ចង់ទៅ​ខ្លាំង​នោះ​ការ​ប្រលង​យក​អាហារ​រូប​ករ​ណ៏​នៅ​ប្រទេស​ជប៉ុន​តែ​ម្តង ។

លោក លី ម៉េ​ង​សាន្ត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​ឲ្យ​ដឹង​ដែរ​ថា សិស្ស​ដែល​បាន​មក​ចូលរួម​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៧-២០១៨​មាន​ចំនួន​៧៧៣៦​នាក់ ហើយ​លទ្ធផល​ប្រលង​ជាប់​ដែល​បាន​បិទ​នៅ​មណ្ឌល​ប្រលង​នានា​ក្នុង​ខេត្ត​ជាប់​បាន​ចំនួន​៤៣៦៤​នាក់ ក្នុង​នោះ​ស្រី​២៥២៥​នាក់ បើ​គិត​ស្មើនឹង​៥៦,៤២​ភាគរយ ហើយ​ជាប់​និទ្ទេស «A» មាន​ចំនួន​១៣​នាក់ ។

កាលពី​ឆ្នាំ​សិក្សា​២០១៦-២០១៧ សិស្ស​ជាប់​និទ្ទេស​«A»​មាន​ចំនួន​២០​នាក់​ប្រៀបធៀប​បរិមាណ និង​គុណភាព​មានការ​ថយ​ចុះ​០,០៧​ភាគរយ ទាំងនេះ​ដោយសារ​ការ​រឹត​បន្តឹង​របស់​ក្រសួង​អបរំ​យុវជន និង​កីឡា ដើម្បី​ពង្រឹងគុណភាព​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ