ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របូតរលូតពីព្រំដែនបែបនេះ ដោយសារអំណា.ចលោកតាប្រាក់?

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ពង្រាយ​កម្លាំង​ស្ទាក់​ចាប់ រថយន្ត​ដឹក​ស៊ុតទា​ជិត ៤​មុ​ឺ​ន​គ្រាប់ ដែល​បម្រុង​ចូល​រាជធានី​ភ្នំពេញ គោលដៅ​លក់​បន្ត​ចែកចាយ ។…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ពង្រាយ​កម្លាំង​ស្ទាក់​ចាប់ រថយន្ត​ដឹក​ស៊ុតទា​ជិត ៤​មុ​ឺ​ន​គ្រាប់ ដែល​បម្រុង​ចូល​រាជធានី​ភ្នំពេញ គោលដៅ​លក់​បន្ត​ចែកចាយ ។

ការ​ចាប់​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក នា​ថ្ងៃ​ទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត​វត្ត​ចំប៉ា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​ឆ្លើយ​សារភាព​ពី​ម្ចាស់​រថយន្ត​បានអោយ​ដឹង​ថា គាត់​បាន​បើករថយន្ត ម៉ាក សាំ​យ៉ុ​ង ដឹក​ស៊ុតទា ចំនួន ១២៥​ដុំ ស្មើនឹង ៣៧,៥០០​គ្រាប់ ចេញពី​ប្រទេស​វៀតណាម តាម​ច្រករបៀង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះ​មក​លក់​ចែកចាយ នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​មាន​លិខិត​ប​ព្ជា​ក់​អ្វី​នោះ​ឡើយ ។ លុះ​បើករថយន្ត មក​ជិត​ដល់​វត្ត​ចំប៉ា ក៏​ជួប​កម្លាំង​ជំនាញ​ព័ទ្ធ​ស្ទាក់​ចាប់​បាន​តែ​ម្តង ។

បន្ទាប់​ពី​បង្ក្រាប មន្ត្រី​ជំនាញ​បាន​នាំ​យក​វត្ថុ​តាង​និង​បទល្មើស ទៅ​រក្សា​ទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ​។

តាមកត់សម្គាល់ អារឿងនាំចូលពងទាពីវៀតណាមមកភ្នំពេញកន្លងមកនេះ ភាគច្រើននាំចូលតាមច្រកភ្នំឌិន ខេត្តតាកែវ មកចាប់បាននៅក្បែរៗរាជធានីភ្នំពេញ ។ បានជារបូតដោយស្រួលបែបនេះ គ្មានអ្វីក្រៅពីអំណាចលោកតាប្រាក់ឡើយ កុំឆ្ងល់!…ហេ! ហេ! ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ