ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះការ​បើក និង​បិទច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង បាន​ដំណើ​រការ​ធម្មតា គឺ​បើក​ម៉ោង​៩​ព្រឹក បិទ​ម៉ោង​៤​ល្ងាច

12 ម៉ោង មុន
  • កោះកុង

ខេត្តកោះកុង ៖ មក​ដល់​ពេល​នេះ ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ការ​បើក និង​បិទ ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង…

ខេត្តកោះកុង ៖ មក​ដល់​ពេល​នេះ ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ការ​បើក និង​បិទ ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង បាន​ដំណើ​ការ​ធម្មតា គឺ​បើក​ម៉ោង​៩​ព្រឹក បិទ​ម៉ោង​៤​ល្ងាច មាន​លំហូរ​សេដ្ឋកិច្ច​ដោយ​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ ចូល ក្នុង​រយ​:​ពេល​កំណត់​តាម​ពេលវេលា ។ នេះ​បើ​យោង​តាម​ផេ​ក​នាយកដ្ឋាន​ព័ត៌មាន​បាន​បង្ហោះ​មុន​នេះ ។

ដោយឡែក ការ​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ មក​ពី​ច្រក​ផ្សេង​ត្រូវ​បាន​ហាមឃាត់ តាម​បទបញ្ជា​របស់​លោក​ជំទាវ​អភិបាលខេត្ត និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកោះកុង ។

នៅ​ព្រឹក​នេះ មាន​ពលករ​ខ្មែរ ចំនួន​ជិត​៤០​នាក់ បាន​ចាក​ចេញពី​ប្រទេស​ថៃ វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន ។

តាម​ការ​ឱ្យ​ដឹង​ពី​លោក ស្រេង ហុង អភិបាលរង​ខេត្ត និង​ជា​ប្រធាន​អនុគណ​:​កម្ម​ការ​ជម្លៀស​ប្រជាពលរដ្ឋ និង​ពលករ បានឱ្យ​ដឹង​ថា ពលករ​ទាំងនេះ ជា​អ្នកបម្រើ​ការងារ​ជា​អ្នក​រៀបចំ​បន្ទប់​ផ្ទះសំណាក់ និង​ចុងភៅ នៅ​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ