ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងជួយគ្នាធ្វើរឿងសំខាន់ទាំងនេះ ក្នុងករណីពលករខ្មែរនៅថៃវិលចូលស្រុកវិញចំនួនទ្រង់ទ្រាយធំ

12 ម៉ោង មុន

សម្តេច​មហា​បវ​ធិ​បតី នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ចែករំលែក​នូវ​ពាក្យ​មួយ​ឃ្លា​ប្រកបដោយ​មោទនភាព​ថា « ពេល​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ប្រឈម​នឹង​បញ្ហា​ស្មារតី​សាមគ្គី​ឯកភាព​ជាតិ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​ចំណុចខ្លាំង​របស់​ប្រជាជាតិ​ខ្មែរ​យើង…

សម្តេច​មហា​បវ​ធិ​បតី នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ចែករំលែក​នូវ​ពាក្យ​មួយ​ឃ្លា​ប្រកបដោយ​មោទនភាព​ថា « ពេល​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ប្រឈម​នឹង​បញ្ហា​ស្មារតី​សាមគ្គី​ឯកភាព​ជាតិ និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​ចំណុចខ្លាំង​របស់​ប្រជាជាតិ​ខ្មែរ​យើង ។ »

ឈរ​លើ​ស្មារតី​នៃ​សាមគ្គី​ឯកភាព​ជាតិ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មកនេះ សម្តេច​មហា​បវ​ធិ​បតី បាន​សង្កត់ធ្ងន់​ថា ក្នុង​ករណី​មានការ​វិល​ត្រឡប់​ក្នុង​ទ្រង់ទ្រាយ​ធំ ដោយ​មូលហេតុ​ណាមួយ​របស់​បងប្អូន​ពលករ​ខ្មែរ​យើង​ពី​ប្រទេស​ថៃ រាជរដ្ឋាភិបាល​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ ។

សម្តេច នាយក​រដ្ឋមន្ត្រី​កម្ពុជា បញ្ជាក់​ច្បាស់​ៗ​ពី​ការ​ត្រៀមលក្ខណៈ​របស់​កម្ពុជា​ដូច​តទៅ ៖ – ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទាំង​៧ ត្រៀម​សម្រប​សម្រួលការ​ឆ្លងកាត់​ព្រំដែន ការ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ការ​ហូប​ចុក និង​ថែទាំ​ព្យាបាល​សុខភាព​បឋម ជូន​បងប្អូន​នៅ​តំបន់​ព្រំដែន ។

ក្រសួងការពារជាតិ កងទ័ពជើងគោក សាលា​រាជធានី​ភ្នំពេញ ត្រៀម​រថយន្ត ដើម្បី​ដឹក​ជញ្ជូន​បងប្អូន​ពី​ព្រំដែន​ត្រឡប់​ទៅ​ស្រុក​កំណើត ។ – ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ត្រៀម​ជួយ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​ជូន​បងប្អូន​ដែល​ត្រឡប់​មក​វិញ ដោយ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​យើង​នៅ​ខ្វះ​កម្លាំង​ពលកម្ម​រាប់​ម៉ឺន​នាក់ ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រៀមលក្ខណៈ​ក្នុង​ការ​ជួយ​អន្តរាគមន៍​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រូវ​ត្រឡប់​មក​វិញ​ក្នុង​ការ​សម្រួល​ជីវភាព​ប្រចាំ​ថ្ងៃ តាម​រយៈ​កញ្ចប់​អន្តរាគមន៍​សេដ្ឋកិច្ច​និង​សង្គមកិច្ច​មួយ​ចំនួន ។

បន្ថែម​លើ​កិច្ចការ​សំខាន់​ៗ​ទាំងនេះ សម្តេច​បវ​ធិ​បតី ក៏​បាន​អំពាវនាវ​ឲ្យ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ​ដែល​ត្រឡប់​មក​ពី​ថៃ​វិញ​ចំពោះ​អ្នក​ដែល​មាន​ជាប់ជំពាក់​បំណុល​ជាមួយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៅ​តាម​លទ្ធភាព ឬ​ក្នុង​មួយ​រយៈពេល​កំណត់​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន ។

ជុំវិញ​សារ​បញ្ជាក់​អះអាង​របស់​សម្តេច នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត ទាក់ទង​ដល់​ពលករ​ខ្មែរ នៅ​ក្នុង​ប្រទេស​ថៃ​ខាងលើ​នេះ​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់​ទុក​ថា​នេះ​ជា​វិធានការ​គ្រប់​ជ្រុងជ្រោយ​ដែល​ជួយ​សម្រួល​ដល់​បងប្អូន​ដែល​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ដើម្បី​រក​ការងារ​ធ្វើ​ឬ​បង្កើត​មុខរបរ​ថ្មី ។

បន្ថែម​លើ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ឆ្លើយ​តប​ទៅ​នឹង​ច​ម្ង​ល់​របស់​បងប្អូន​ខ្លះ​ដែល​បាន​ចោទសួរ​ថា មាន​បងប្អូន​នៅ​ថៃ ៣០​ឆ្នាំ​ហើយ​ចង់​មក​រស់នៅ​មើល​ម្តាយ​ដែល​មាន​អាយុ​៨០​ឆ្នាំ តែ​គាត់​ពុំ​មាន​ឯកសារ​នោះ​ត្រូវ​បាន​សម្តេច​តេ​ជោ​ឆ្លើយ​ថា អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​ជា​ខ្មែរ​ទោះ​មាន ឬ​គ្មាន​ឯកសារ រាជរដ្ឋាភិបាល​ទទួលយក​បាន​ទាំងអស់​ដោយ​គ្មាន​ការ​រើសអើង ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ប្រើ​ពាក្យ​មួយ​ឃ្លា​យ៉ាង​ចាក់​ដោត​ថា «​សូម​បងប្អូន​ពលករ​វិល​ត្រឡប់​មក​មាតុភូមិ​វិញ មុន​ពេល​អាជ្ញាធរ​ថៃ​បណ្តេញចេញ និង​ការ​ប្រមាថ ។ ខ្ញុំ​និយាយ​បែប​នេះ​ព្រោះ​ខ្ញុំ​យល់​ច្បាស់​ថា ជម្លោះព្រំដែន​កម្ពុជា​-​ថៃ នឹង​អូស​បន្លាយពេល​យូរ ពិសេស​នៅ​ពេល​កម្ពុជា​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​យុ​ត្តិ​ធ​ម៍​អន្តរជាតិ ICJ ពេល​នោះ​ពួក​ជ្រុលនិយម​ថៃ និង​យោធា​ថៃ​មួយ​ចំនួន​នឹង​រករឿង​ធ្វើបាប​បងប្អូន​។​នេះ​ជា​រឿង​ពិត​ដែល​បាន និង​កំពុង​កើតឡើង និង​ត្រូវ​តែ​កើតឡើង​ដោយ​ជៀស​មិន​រួច​»៕

កែសម្រួលដោយ