រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ពង្រាយកម្លាំងស្ទាក់ចាប់រថយន្តដឹកស៊ុតទា ជិត៤ម៉ឺនគ្រាប់ ដែលបម្រុងចូលរាជធានីភ្នំពេញ គោលដៅលក់បន្តចែកចាយ ។

ការចាប់នេះដែរបានធ្វើឡើង កាលពីវេលាម៉ោង០៥និង៣០នាទីព្រឹក នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅបណ្តោយផ្លូវជាតិលេខ១ ជិតវត្តចំប៉ា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមការឆ្លើយសារភាព ពីម្ចាស់រថយន្តបានអោយដឹងថា គាត់បានបើករថយន្តម៉ាកសាំយ៉ុង ដឹកស៊ុតទា ចំនួន១២៥ដុំ ស្មើនឹង ៣៧,៥០០គ្រាប់ ចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយ នៅរាជធានីភ្នំពេញ ដោយមិនមានលិខិតបព្ជាក់អ្វីនោះឡើយ ។ លុះបើករថយន្តមកជិតដល់វត្តចំប៉ា ក៏ជួបកម្លាំងជំនាញព័ទ្ធស្ទាក់ចាប់បានតែម្តង ។
បន្ទាប់ពីបង្ក្រាប មន្ត្រីជំនាញបាននាំយកវត្ថុតាង និងបទល្មើស ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ