ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរធ្វើការនៅប្រទេសថៃបានសម្រុកចូលមកកម្ពុជាវិញច្រើនខុសពីធម្មតានៅពេលអាជ្ញាធរត្រៀមមណ្ឌល៣កន្លែង

5 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​សម្រុកចូល​មក​កម្ពុជា​វិញ​ច្រើន​ខុស​ពី​ធម្មតា នៅ​ពេល​អាជ្ញាធរ​ត្រៀម​មណ្ឌល​ចំនួន​៣​កន្លែង នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ច្រក​ទ្វារ​ព្រំ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។…

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​សម្រុកចូល​មក​កម្ពុជា​វិញ​ច្រើន​ខុស​ពី​ធម្មតា នៅ​ពេល​អាជ្ញាធរ​ត្រៀម​មណ្ឌល​ចំនួន​៣​កន្លែង នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ច្រក​ទ្វារ​ព្រំ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

ក្រោយ​ពលករ​ខ្មែរ​ដេ​ល​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​សម្រុកចូល​មក​កម្ពុជា ដោយ​ខុស​ពី​ធម្មតា ឃើញ​វត្តមាន​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​សួរសុខទុក្ខ​ពលរដ្ឋ​ខ្មែរ ទាំង​ពលករ​ត្រឡប់​ពី​ថៃ និង​ចេញ​ទៅ​លក់​លក់ដូរ​ធ្វើការ​តាម​បន្ទាត់​ព្រំដែន ផ្សារ​រ៉ូង​ក្លឿ​ប្រទេស​ថៃ ។

ពលករ​ខ្មែរ​បាន​ប្រាប់​ថា ៖ តាម​ការ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ គឺ​មាន​កន្លែង​ខ្លះ​ថៅកែ​ថៃ​ល្អ មិន​ចង់អោយ​ពលករ​ខ្មែរ​យើង​មក​ទេ ដើម្បី​អោយ​ជួយ​ការងារ ព្រោះ​ការងារ​នៅ​ប្រទេស​ថៃ ភាគច្រើន​ជា​កម្មករ​ខ្មែរ មូលហេតុ ដែល​ពួក​គាត់​សម្រេចចិត្ត​មក ត្រូវ​បាន​ថៅកែ​ថៃ​បាន​យល់ព្រម​បើក​លុយ​អោយ ព្រោះ​គាត់​គិត​ពី​សុវត្ថិភាព​គ្រួសារ​នៅ​ពេល​ឃើញ​ព័ត៌មាន​ស្ថានភាព​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​.​ថៃ ដូច​ជា មាន​ស្ថានភាព​តានតឹង​ទើប​សម្រេចចិត្ត​នាំ​គ្នា​ត្រឡប់​ស្រុក​ខ្មែរ​វិញ តែ​មាន​កន្លែង​ខ្លះ​ថៅកែ​ថៃ​មិន​ចង់​បើក​លុយ​ថ្លៃ​កម្លាំង​ពលកម្ម​អោយ ព្រោះ​ធ្វើ​មិន​ទាន់​ដល់កំណត់ គឺ​មាន​ភាគតិច បុគ្គល​ភាគី​ថៃ ធ្វើ​ទុក​បុក​ម្និញ ទៅ​លើ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ។

អាជីវករ​ខ្មែរ​បាន​បញ្ជាក់​ថា ៖ ក្រោយ​ភាគី​ថៃ​បិត​ច្រកព្រំដែន​កម្ពុជា​.​ថៃ​បាន​សម្រួល​ពេលវេលា​ចេញ​.​ចូល ពិតជា​លំបាក​ដល់​ពលរដ្ឋ​ខ្មែរ​ជា​អាជីវករ និង​កម្មករ​ធ្វើ​នៅ​ផ្សារ​រ៉ូង​ក្លឿ ប្រទេស​ថៃ ចូល​ទៅ​លក់​យឿ​ត​ចេញ​មក​វិញ​លឿន ១​ថ្ងៃ​លក់​បាន​៣​ទៅ​៤​ម៉ោង មាន​តែ​អ្នកលក់​គ្មាន​អ្នកទិញ ចង់​មក​លក់​នៅ​ផ្សារ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែរ តែ​គ្មាន​ភ្ញៀវ​ថៃ​មក​ទិញ ទើប​ពួក​គាត់​សម្រេច​លក់​ក្នុង​ផ្សារ​រ៉ុ​ង​ក្លឿ​ប្រទេស​ថៃ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា ៖​ក្រោយ​ពលករ​ខ្មែរ​សម្រុកចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រោយ​ភាគី​ថៃ​បាន​បិត​ច្រក​ទ្វារ​ព្រំដែន ដោយ​(​ឯកតោភាគី​) កាលពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៥ ខេត្តបន្ទាយមានជ័យ មាន​ច្រក​ចំនួន​៤​កន្លែង ត្រូវ​បាន​សម្រួល​ពេលវេលា​ចេញ​.​ចូល ដោយ​ច្រក​ទ្វារ​អន្តរជាតិ ចំនួន​២​កន្លែង កម្ពុជា​បើក​ចេញ​.​ចូល រយៈពេល​៧​ម៉ោង ភាគី​ថៃ​បើក​ចេញ​.​ចូល​រយៈពេល​៨​ម៉ោង និង​ច្រក​ទ្វារ​តំបន់​ព្រំដែន​ចំនួន​២​កន្លែង កម្ពុជា​បើក​ចេញ​.​ចូល​រយៈពេល​៣​ម៉ោង ភាគី​ថៃ​បើក​ចេញ​.​ចូល​៤​ម៉ោង ក្រោយ​ពលករ​ខ្មែរ​ត្រឡប់​ចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រសួង​សង្គមកិច្ច អតិ​តយុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​ត្រៀម​មណ្ឌល​ចំនួន​៣​កន្លែង មាន​២​កន្លែង ក្រុង​ប៉ោយ​ប៉ែ​ត និង​១​កន្លែង ក្រុង​សិរី​សោភ័ណ និង​ទទួល​ការ​ហូប​ចុក​សង្គ្រោះ​បឋម និង​ប​ញ្ចូ​ន​បន្ត​ទៅ​ស្រុក​កំណើត ដោយ​សុវត្ថិភាព​នេះ ជា​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ