ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បាន​បញ្ជូន​លិខិត​ជា​ផ្លូវការ​ទៅ​កាន់​តុលា ការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​វិវាទ​ព្រំដែន​ជាមួយ​ថៃ

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព​ដោយថ្ងៃទី១៥ មិថុនា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​លិខិត​ជា​ផ្លូវការ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​វិវាទ​ព្រំដែន​នៅ​តំបន់​ប្រាសាទតាមាន់ធំ…

រាជធានី​ភ្នំពេញ​ ៖​ កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព​ដោយថ្ងៃទី១៥ មិថុនា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​លិខិត​ជា​ផ្លូវការ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​វិវាទ​ព្រំដែន​នៅ​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​។

នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​។
សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា គាប់​ជួន​ផង​ដែរ កាលពី ៦៣​ឆ្នាំ​មុន នៅ​ថ្ងៃ​ទី ១៥ មិថុនា ១៩៦២ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​សម្រេច​ឱ្យ​កម្ពុជា​ឈ្នះ​លើ​រឿង​ក្តី​ប្រាសាទព្រះវិហារ​។

ទោះបីជា​ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ​កើតឡើង ៦៣​ឆ្នាំ​ខុស​ពី​គ្នា​ក៏​ពិតមែន ប៉ុន្តែ​ស្មារតី​និង​គោលបំណង​គឺ​ដូច​គ្នា ÷ គឺ​កម្ពុជា​ជ្រើសរើស​យក​ការ​ដោះស្រាយ ដោយ​សន្តិវិធី ផ្អែក​លើ​ច្បាប់​អន្តរជាតិ តាម​រយៈ​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) សម្រាប់​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​តំបន់​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង និង​មាន​ហារ​និ​ភ័យ​ខ្ពស់​នៃ​ជម្លោះ​ប្រដាប់​អាវុធ ហើយ​ដែល​យន្តការ​ទ្វេភាគី​មិន​អាច​ដោះស្រាយ​ចប់ ដូច​ជា​នៅ​តំបន់​ប្រាសាទព្រះវិហារ​កាលពី​ជាង​៦០​ឆ្នាំ​មុន និង​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី នា​ពេល​បច្ចុប្បន្ន​។

កម្ពុជា​ត្រូវការ​តែ​យុត្តិធម៌ ភាព​ត្រឹមត្រូវ និង​ច្បាស់លាស់​មួយ ក្នុង​ការ​កំណត់​ខ្សែរ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ដើម្បី​កុំអោយ​កូនចៅ​ជំនាន់​ក្រោយ​នៅ​បន្ត​មាន​បញ្ហា​មិន​ចេះ​ចប់​ជាមួយ​គ្នា​។

សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់ ផ្ដល់​ការ​ទុកចិត្ត​មក​លើ​រាជរដ្ឋាភិបាល ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ច​ការងារ​នេះ​ប្រកបដោយ​ឆន្ទៈ​និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​ឧត្តម​ប្រយោជន៍​របស់​ជាតិ​និង​ប្រជាជន​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ