ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ ! ឆេះផ្ទះបណ្តាលឱ្យស្លា.ប់ម្ចាស់ផ្ទះម្នាក់ទៀត ហើយនៅសង្កាត់​ចោមចៅទី៣

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​-​ទិញ និង​ជួសជុល​វិទ្យុទាក់ទង​មួយ​កន្លែង​ត្រូវ​បាន​អគ្គិ​ឆាបឆេះ​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​បុរស​ជា​ម្ចាស់ផ្ទះ​ម្នាក់ ហើយ​ដែល​អ្នក​ប្រើប្រាស់​វិទ្យុទាក់ទង​ជា​ច្រើន បាន​ស្គាល់​រហស្សនាម​គាត់​ថា​«​តា​ប្រជ្រុយ​»​ជាប់​គាំង​ចេញ​អត់​រួច​ឡើយ ។ គាត់​បាន​ស្លា​.​ប់​ក្នុង​ស្ថានភាព​អង្គុយ​នៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​នោះ យ៉ាង​អាណោច​អធម៌​បំផុត…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​-​ទិញ និង​ជួសជុល​វិទ្យុទាក់ទង​មួយ​កន្លែង​ត្រូវ​បាន​អគ្គិ​ឆាបឆេះ​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​បុរស​ជា​ម្ចាស់ផ្ទះ​ម្នាក់ ហើយ​ដែល​អ្នក​ប្រើប្រាស់​វិទ្យុទាក់ទង​ជា​ច្រើន បាន​ស្គាល់​រហស្សនាម​គាត់​ថា​«​តា​ប្រជ្រុយ​»​ជាប់​គាំង​ចេញ​អត់​រួច​ឡើយ ។ គាត់​បាន​ស្លា​.​ប់​ក្នុង​ស្ថានភាព​អង្គុយ​នៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​នោះ យ៉ាង​អាណោច​អធម៌​បំផុត ។

បើ​តាម​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ដអគ្គិសនី និង​ឆេះ​រោល​ផ្ទះ​ជាប់​គ្នា​នោះ ៥​ល្វែង​ទៀត​ផង​ដែរ ប៉ុន្តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ។ ហេតុការណ៍​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​នៅផ្ទះ​លេខ​៧ ផ្លូវ​បេតុង​បុរី​សុខសាន្ដ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ ដែល​ជា​ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ យឿ​ន ឃុន​ចាន់​ផានិត ហៅ​«​តា​ប្រជ្រុយ​»​អាយុ​៥២​ឆ្នាំ មុខរបរ​ជាង​ជួសជុល និង​ទិញ​-​លក់​វិទ្យុទាក់ទង​គាត់​ត្រូវ​បាន​ក្រុម​សង្គ្រោះ​ប្រទះ​ឃើញ​អង្គុយ​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ ហើយ​ផ្ទះ​របស់​គាត់​នោះ​ជា​ប្រភេទ​ផ្ទះថ្ម​ល្វែង​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ កម្ពស់​២​ជាន់ គឺ​ជាន់​ផ្ទាល់​ដី និង​ជាន់​ទី​១ ។

អ្នក​ភូមិ​ខាងលើ​បាន​និយាយ​ថា នៅ​មុន​ពេល​មាន​ភ្លើង​ឆេះ​ពួក​គាត់​បានឮ​សំឡេង​ផ្ទុះ​ផូង​ៗ៣​ទៅ​៤​ដង​ចេញពី​ក្នុងផ្ទះ​ជន​រង​គ្រោះ ដែល​សង្ស័យ​ថា ជា​សំឡេង​ឆ្លង​ចរន្តអគ្គិសនី ខណៈនោះ​ពួក​គាត់​ដែល​ជា​អ្នក​ជិតខាង​បាន​នាំ​គ្នា​ចេញ​ទៅ​មើល ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​ផ្ទះ​ខាងលើ​នោះ​បាត់​ទៅ​ហើយ ។

ដោយ​មុន​ដំបូង​ភ្លើង​បាន​ចាប់ផ្ដើម​ឆេះ​ចេញពី​ផ្នែក​ខាង​មុខមុន រួច​ទើប​រាល​ចូល​ទៅ​ដល់​ក្នុងផ្ទះ ហើយ​ពេល​ឃើញ​បែប​នេះ ពួក​គាត់​មានការ​តក់​ស្លុ​.​ត និង​ស្ល​.​ន់​ស្លោ​ខ្លាំង​ណាស់ ហើយ​បាន​ស្រែក​ឆោឡោ​ហៅ​ម្ចាស់ផ្ទះ​ឲ្យ​ចេញ​ក្រៅ ។ អ្នក​ភូមិ​ដដែល បាន​និយាយ​បន្ត​ទៀត​ថា ពេល​នោះ​បានឃើញ​តា​ប្រជ្រុយ និង​ប្រពន្ធ​របស់​គាត់ រត់​ចេញ​ក្រៅ រួច​ដោយ​សុវត្ថិភាព​ហើយ ប៉ុន្តែ​បន្តិច​ក្រោយមក ស្រាប់តែ​តា​ប្រជ្រុយ​ដែល​ជា​ប្ដី​រត់​ចូល​ទៅ​ក្នុងផ្ទះ​ដែល​ភ្លើង​កំពុង​ឆេះ​នោះ​វិញ ។

ពុំ​មាន​នរណា​បានដឹង​ថា តា​ប្រជ្រុយ​រត់​ចូល​ទៅ​ក្នុងផ្ទះ​វិញ​បែប​នេះ​ដើម្បី​យក​របស់​អ្វី​នោះ​ទេ ហើយ​ក៏​បាន​ជាប់​គាំ​.​ង​នៅ​ក្នុងផ្ទះ​នោះ​មិនឃើញ​ចេញ​មក​វិញ​ឡើយ ចំណែក​ប្រពន្ធ​របស់​គាត់​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ប្ដី​ផង និង​ឃើញ​ភ្លើង​ឆេះ​ផ្ទះ​សន្ធោសន្ធៅ​ផង បាន​ត្រឹមតែ​ឆ្លេឆ្លា​នៅ​ខាងក្រៅ​ប៉ុណ្ណោះ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​សង្កាត់​ចោម​ចៅ​ទី​៣ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ទាក់ទង​ទៅ​ក្រុម​សង្គ្រោះ និង​ពន្លត់​អគ្គិភ័យ​ឲ្យ​ចេញ​ទៅ​ជួយ ។ ប៉ុន្តែ​កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​៧១១ កងពលតូច​លេខ​៧០ ដែល​ស្ថិត​នៅ​តែ​ប៉ុន្មាន​មែ​ត្រ​ប៉ុណ្ណោះ​ពី​ទីតាំង​កើតហេតុ​នោះ បាន​ចេញ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ។

ក្រុម​សង្គ្រោះ​ខាងលើ បាន​នាំ​យករ​ថយ​ន្ល​ត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ និង​ព្យាយាម​ចូល​ទៅ​រំដោះ​តា​ប្រជ្រុយ​ដែល​កំពុង​ជាប់​គាំង​នៅ​ក្នុងផ្ទះ​នោះ​ដែរ ប៉ុន្តែ​ពេល​ចូល​ទៅ​ដល់​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​រូប​នោះ​អង្គុយ​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់ទឹក​បាត់​ទៅ​ហើយ​មិន​អាច​ជួយ​ទាន់​ឡើយ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង សង្ស័យ​ថា ពេល​កំពុង​ស្ថិត​នៅ​ក្នុងផ្ទះ​នោះ ដោយសារ​តែ​ផ្សែង​ខ្លាំង​ពេក​ជន​រង​គ្រោះ​បាន​រត់​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ដើម្បី​បើកទឹក​ដាក់​មុខ​ទប់ទល់​ជាមួយ​ផ្សែងភ្លើង ។ ប៉ុន្តែ​វិធី​នេះ​មិន​អាច​ទប់ទល់​បាន ហើយ​ក៏​មិន​អាច​រត់​ចេញ​ក្រៅ​រួច​ទៀត​នោះ​ទើប​បណ្ដាល​ឲ្យ​គាត់​ឈ្លក់ផ្សែង​ស្លា​.​ប់​តែ​ម្ដង ហើយ​ស្លា​.​ប់​នៅ​ក្នុង​ស្ថានភាព​អង្គុយ​ពុំ​បាន​ដួល​ដេក​នោះ​ទេ ។

សមត្ថកិច្ច​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ក្នុង​ប្រ​តិ​បត្ត​ការ​ព​ន្ល​.​ត់​ភ្លើង​នេះ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ក្នុង​នោះ​រួម​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រថយន្ត​ពន្លត់​អគ្គិភ័យ​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​រួម​ទាំង​កម្លាំង​កង​ប្រតិបត្តិការ​រុករក​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​៧១១ កងពលតូច​លេខ​៧០​ផង​ដែរ ។

សូម​រម្លឹក​ថា ត្រឹមតែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ​មាន​សោក​នា​.​ដ​កម្ម ដែល​បង្ក​ឡើង​ដោយ​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ​បាន​កើតឡើង ព្រោះតែ​ការ​ឆ្លង​ចរន្តអគ្គិសនី​ចំនួន​២​លើក​ហើយ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បាន​ស​ម្លា​.​ប់​ម្ចាស់ផ្ទះ​រហូត​ដល់​ទៅ​៤​នាក់ ។

ក្នុង​នោះ កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ អគ្គិ​បាន​ឆេះ​ផ្ទះ​លក់​កាហ្វេ និង​ជួសជុល​ម៉ាស៊ីនត្រជាក់ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​មនុស្ស​១​គ្រួសារ​មាន​ប្ដី ប្រពន្ធ និង​កូន​តូច​២​នាក់​ឈ្ល​.​ក់​ផ្សែង​ស្លា​.​ប់​រដូករណែល នៅ​ក្នុង​បន្ទប់​តែ​មួយ​យ៉ាង​អាណោច​អធម៌​បំផុត ។

រហូត​មក​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា​នេះ រលង​បាន​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ក៏​មានការ​ឆ្លង​ចរន្តអគ្គិសនី​កើត​ឡើងជា​លើក​ទី​២​ទៀត ដោយ​ឆេះ​ផ្ទះ​លក់​-​ទិញ និង​ជួសជុល​វិទ្យុទាក់ទង​ខាងលើ ហើយ​បាន​បណ្ដាល​ឲ្យ​ស្លា​.​ប់​ម្ចាស់ផ្ទះ​ម្នាក់​បែប​នេះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ