ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ថា​មិន​អី ! ផល​ប៉ះពាល់​នៃ​ការ​ចូល​គេង​យប់​ជ្រៅ

9 ម៉ោង មុន

ការ​ចូល​គេង​យប់​ជ្រៅ បាន​ក្លាយទៅជា​ទម្លាប់​ធម្មតា​សម្រាប់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន ។ មូលហេតុ​នៃ​ទម្លាប់​នេះ មាន​ច្រើន​យ៉ាង​ដែល​អាច​បែងចែក ជា​កត្តា​ផ្លូវចិត្ត ផ្លូវ​កាយ និង​របៀប​រស់នៅ ។ ការ​ចូល​គេង​យឺត…

ការ​ចូល​គេង​យប់​ជ្រៅ បាន​ក្លាយទៅជា​ទម្លាប់​ធម្មតា​សម្រាប់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន ។ មូលហេតុ​នៃ​ទម្លាប់​នេះ មាន​ច្រើន​យ៉ាង​ដែល​អាច​បែងចែក ជា​កត្តា​ផ្លូវចិត្ត ផ្លូវ​កាយ និង​របៀប​រស់នៅ ។

ការ​ចូល​គេង​យឺត អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ដូច​ជា ៖

-​អស់កម្លាំង​ប្រចាំ​ថ្ងៃ ៖ ធ្វើ​ឲ្យ​ខ្វះ​ការ​ផ្ដោតអារម្មណ៍ និង​ពិបាក​ក្នុង​ការ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​។

-​កើនឡើង​ទម្ងន់ ៖ ការ​គេង​មិន​គ្រប់គ្រាន់​ប៉ះពាល់​ដល់​អ័រម៉ូន​ដែល​គ្រប់គ្រង​ចំណង់​អាហារ ធ្វើ​ឲ្យ​ឃ្លាន​ជាង​ធម្មតា​។

-​ប៉ះពាល់​ដល់​អារម្មណ៍ ៖ ធ្វើ​ឲ្យ​ឆាប់​ខឹង ថប់​បារម្ភ និង​អាច​នាំ​ឲ្យ​មាន​ជំងឺ​បាក់ទឹកចិត្ត​។

ដូច្នេះ ការ​ដឹង​ពី​មូលហេតុ អាច​ជួយ​អ្នក​ផ្លាស់​ប្តូរ​ទម្លាប់​នេះ​បាន ។ អ្នក​អាច​សាកល្បង​កំណត់​ម៉ោង​ចូល​គេង​ប្រចាំ​ថ្ងៃ ជៀសវាង​ការ​ប្រើប្រាស់​ទូរស័ព្ទ​មុន​ចូល​គេង និង​កាត់​បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​នៅ​ពេល​ល្ងាច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ