ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ក្រុមផឹកស៊ី​រាំ និង​ឌឺដងពាក្យសម្តីដាក់​គ្នា រួចបើក​ឆាកប្រយុ.ទ្ធ​ក្នុង​ក្លឹ​ប ត្រូវ​នគរបាល​ក្របួច​ជាប់​ជាង​១០​នាក់

19 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ក្មេង​ស្ទាវ​ចំនួន​០២​ក្រុម សរុប​ចំនួន​១២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ក្រុម​ក្មេង​ស្ទាវ​បាន​ចូល​ទៅ​ផឹកស៊ី​រាំ​ឌី​ដង និង​បោះពាក្យ​ថា​អន់ ក្លាយជា​ហិង្សា​វា​យក​ម្ទេស​តុ កញ្ចក់​ក្នុង​ក្លឹ​ប​កំ​សាន​យីហោ XX ONE បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​រត់​ចែក​ជើង​គ្នា​។…

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ក្មេង​ស្ទាវ​ចំនួន​០២​ក្រុម សរុប​ចំនួន​១២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ក្រុម​ក្មេង​ស្ទាវ​បាន​ចូល​ទៅ​ផឹកស៊ី​រាំ​ឌី​ដង និង​បោះពាក្យ​ថា​អន់ ក្លាយជា​ហិង្សា​វា​យក​ម្ទេស​តុ កញ្ចក់​ក្នុង​ក្លឹ​ប​កំ​សាន​យីហោ XX ONE បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​រត់​ចែក​ជើង​គ្នា​។

ការ​ឃាត់​ក្រុម​ក្មេង​ស្ទាវ​ធ្វើ​ឡើង​ ​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៥ ​នៅ​ក្នុង​ក្លឹ​ប​កំសាន្ត​យីហោ XX ONE ស្ថិត​នៅ​ក្នុងភូមិ​បឹង​ស្តុក ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ឯក ច​ន សុ​ភី​ត អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ខាងលើ គឺ​ដោយ​មានការ​ដឹកនាំ​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​រួច​មក​។ លោក​ក៏ បាន​ចុះ​ទៅ​អន្ដរាគមន៍​នៅ​ទីតាំង​ក្លឹ​ប​កំសាន្ត​យីហោ XX ONE ដែល​ស្ថិត​ក្នុងភូមិ​បឹង​ស្តុក ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ដោយ​ធ្វេ​ី​ការ​ឃាត់​ក្រុម​បង្ក​ហិង្សា​ក្មេង​ស្ទាវ​ទំនេ​ី​ង​ចំនួន​០២​ក្រុម សរុប​ចំនួន​១២​នាក់ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ​។

លោក ច​ន សុ​ភិត អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា ក្រុម​ក្មេង​ស្ទាវ​ទំនើង ដែល​ឃាត់​មាន​《
ក្រុម​ខ្លា​រហ័ស​នាម​ថ្មី​》 មាន​គ្នា​ចំនួន​០៥​នាក់ រួម​មាន​÷ ទី​១~​ឈ្មោះ ហេង ភា​រិ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​២~​ឈ្មោះ រ៉ែ​ន ចាន​ណា​ក់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទី​៣~​ឈ្មោះ ហ៊ុន ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៤~​ឈ្មោះ នាង សុខ​ជា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ទី​៥~​ឈ្មោះ ផា​ន់ ផា​ន់​ណុ​ប ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំង​០៥​នាក់​ខាងលើ​មាន​ទីលំនៅ​ក្នុង ស្រុក​ប​សេដ្ឋ​  ក្រោយ​ឃាត់​ដកហូត​មធ្យោបាយ​មាន​ម៉ូតូ​ចំនួន​០៣​គ្រឿង​,​និង ទូរស័ព្ទ​ចំនួន​០៣​គ្រឿង ។

លោក​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ត​ថា ចំណែក​មួយ​ក្រុម​ទៀត​ជា​《​ក្រុម​នាគ​រហ័ស​នាម​ថ្មី​》 មាន​គ្នា​ចំនួន​៧​នាក់ រួម​មាន​÷ ទី​១~​ឈ្មោះ ជា ពៅ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ទី​២~​ឈ្មោះ ហេង សំណាង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ទី​៣~​ឈ្មោះ ឡុ​ង សៅ​ណេ​ត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ទី​៤~​ឈ្មោះ ម៉ៃ បុត្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​៥~​ឈ្មោះ ជា វិសាល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទី​៦~​ឈ្មោះ អ៊ុ​ង សុ​ី​វ​ឡុ​ង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ និង​ទី​៧~​ឈ្មោះ ធុន កាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ក្រោយ​ឃាត់ខ្លួន​នគរបាល​ដកហូត​មធ្យោបាយ​រួម​មាន ម៉ូតូ​ចំនួន​០៤​គ្រឿង​-​និង​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​ផង​ដែរ ។ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ ក្រុម​ក្មេង​ស្ទាវ​ទំនេ​ី​ង​ទាំង​០២​ក្រុម​បាន​ឆ្លេ​ី​យ​ថា​។

មូលហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​បង្ក​ហិង្សា​វាយ​គ្នា​នៅ​ក្នុង​ក្លឹ​ប​យីហោ XX ONE មក​ពី​ក្រុម​ក្មេង​ស្ទាវ​ម្ខាង​ទៀត​《​ក្រុម​ខ្លា រ​ហ័​នាម​ថ្មី​》​បាន​បោះពាក្យ​សម្ដី​ឌឺដង​និង​រាំ​វៀតទី​ផឹក​សុ​ី​ដោយ​មាក់ងាយ​ផ្ដល់​សញ្ញា​ឱ្យមក​ក្រុម​ខ្លួន​ថា អន់​..!! ពេល​នោះ​កំលាំង​របស់​គេ​ស្ទុះ​ចេញពី​ក្នុង​ខ្លួន​ហក់​ទៅ​លេ​ី​អាកាស​សារ​ទម្លាក់​ខ្លួន​ចុះ​មក​លេប​ក្រុម​ខ្លា ក្រុម​នាគ​មិនធម្មតា​ឡេ​ី​យ នៅ​ចំពោះ​មុខ​សត្រូវ​បាន​បង្ហាញ​ភាព​អស្ចារ្យ​វាយ​តុ​កញ្ចក់​បែកបាក់​កៅអី រីឯ​《​ក្រុម​ខ្លា​》​ក៏​មិន​បង្អង់​យូរ​ប្រេ​ី​ក្រញាំ​ដៃ​វាយបំបាក់​កៅអី​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ក្លឹ​ប​ធ្វេ​ី​ឱ្យ​DJ និង​ភ្ញៀវ រត់​ជាន់​ជេ​ី​ង​គ្នា អ្នកខ្លះ​លូន​ចូល​ក្រោម​តុ អ្នកខ្លះ​ពួន​នៅ​សារ​ឡុ​ង និង​ខ្លះ​ទៀត​ឡេ​ី​ង​ជញ្ជាំង​។ ល​។ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ម្ចាស់​ក្លឹ​ប​កំសាន្ត​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​អន្តរាគមន៍​ឃាត់​តែ​ម្តង​។

បច្ចុប្បន្ន​ក្រុម​ក្មេង​ស្ទាវ​ទំនើង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ដេ​ី​ម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ