ថ្ងៃទី២០-២១ កញ្ញានេះ ផ្លូវជាតិលេខ១ កកស្ទះចរាចរណ៍រាប់ម៉ោង ខណៈពលរដ្ឋសម្រុកទៅស្រុកនាភ្ជុំបិណ្ឌ
- កណ្តាល
ខេត្តព្រៃវែង-កណ្តាល ៖ ដោយសារតែបងប្អូនប្រជាពលរដ្ឋឈប់សម្រាកពីការងារចំថ្ងៃតែមួយ និងនាំគ្នាសម្រុកទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តនានា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី20-21 ខែកញ្ញា ឆ្នាំ២០២៥ បណ្តាលអោយផ្លូវជាតិលេខ១ចាប់ពីត្រើយម្ខាងនៃស្ពាន(ត្រឹបាសា)(អ្នកលឿង)ទឹកដីនៃខេត្តព្រៃវែងរហូតមកដល់ភូមិសាស្ត្រទឹកដីស្រុកកៀនស្វាយ ខេត្តកណ្តាល មានការកកស្ទះចរាចរណ៍ ចម្ងាយប្រហែល20គីឡូដី ចាប់តាំងពីម៉ោងប្រហែលជា៣រសៀលម្សិលមិញថ្ងៃទី20 កញ្ញា រហូតមកដល់ម៉ោងប្រហែល7ព្រឹកថ្ងៃទី21 ខែកញ្ញានេះនៅមិនទាន់បានធូស្រាលនៅឡើយទេ។
បើទោះបីជាមានការខិតខំប្រឹងប្រែងជួយសម្រួលចរាចរណ៍ពីបងៗកងកម្លាំងសមត្ថកិច្ចទាំងយប់ទាំងថ្ងៃយ៉ាងណាក៍ដោយ ក៍មិនធូស្រាលដែរ។ការលកស្ទះនេះ កុំថាឡើយផ្លូវជាតិលេខ១ សូម្បីតែផ្លូវលំតាមភូមិក៍កកស្ទះណែនតាន់តាប់ដែរ។
សមត្ថកិច្ចសូមមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព៌តមានអោយដឹងថា ការកកស្ទះនេះ គឺបណ្តាលមកពីបងប្អូនប្រជាពលរដ្ឋឈប់សម្រាកពីការងារចំថ្ងៃតែមួយ ហើយនាំគ្នាសម្រុកមកស្រុកកំណើតច្រើន ហើយពួកគាត់បើកបរមិនគោរពអត្ថភារពអត្ថភាពផ្លូវរៀងៗខ្លួន មានន័យថាទិសដៅពីភ្នំពេញចុះមក គឺពួកគាត់បើកបរពេញផ្លូវជាតិលេខ១តែម្តង ធ្វើអោយបងប្អូនធ្វើដំណើរទិសដៅពីអ្នកលឿងបញ្ច្រាសគ្នាពិបាកធ្វើដំណើរ ទើបមានការកកស្ទះបែបនេះ ៕



















ចែករំលែកព័តមាននេះ