ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនបារាំងមួយកំពុងសិក្សាបង្កើតផ្សារបោះដុំកសិផល នៅរាជធានីភ្នំពេញ

1 នាទី មុន

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អះអាង កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៦​ថា ក្រុមហ៊ុន​បារាំង​មួយ​កំពុង​តែ​មាន​គម្រោង​បង្កើត​ផ្សា​របោះ​ដុំ​កសិផល និង​អាហារ​ស្រស់​កម្រិត​អន្តរជាតិ ដែល​មា​នទី​តាំងនៅ​រាជធានី​ភ្នំពេញ​តែ​ម្តង ។

ប្រភព​ដដែល​បាន​អះអាង​ថា ក្រុមហ៊ុន​បារាំង​នេះ គឺ​ក្រុមហ៊ុន SEMMARIS ដោយ​តំណាង​ក្រុមហ៊ុន​នេះ បាន​ចុះ​មក​កម្ពុជា ហើយ​បាន​ជួប​ជាមួយនឹង​មន្ត្រី​កម្ពុជា និង​អ្នកជំនាញ​មួយ​ចំនួន ដោយ​រួម​ទាំង​លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។

នៅ​ក្នុង​ជំនួប​នោះ លោក ធៀ​រី ហ្វេ​វេ (Thierry Febvay) ប្រធាន​ផ្នែក​អភិវឌ្ឍន៍ នៃ​ក្រុមហ៊ុន​នេះ បាន​អះអាង​ថា ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៦ ក្រុមហ៊ុន​កំពុង​តែ​ជួប និង​ពិភាក្សា​ជាមួយនឹង​អ្នក​ពាក់ព័ន្ធ​ដើម្បី​សម្របសម្រួល និង​ជំរុញ​ការ​សិក្សា​សមិទ្ធ​លទ្ធភាព​លើ​គ្រប់​ទិដ្ឋភាព​បច្ចេកទេស ពាណិជ្ជកម្ម និង​ប្រតិបត្តិការ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្សា​របោះ​ដុំ​កសិផល និង​អាហារ​ស្រស់​កម្រិត​អន្តរជាតិ ។

លោក​បាន​បន្ត​ថា ដោយ​មានបទពិសោធន៍​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ដែល​ជា​ផ្សា​របោះ​ដុំ​អាហារ​ស្រស់​ដ៏​ធំ​បំផុត​មួយ ក្នុង​ពិភពលោក លោក​បាន​បញ្ជាក់​ពី​បំណង​ក្នុង​ការ​នាំ​យក​ជំនាញ​បច្ចេកទេស ព្រមទាំង​គម្រូ​នៃ​ការ​រៀបចំ និង​គ្រប់គ្រង​ស្តង់ដារ​អន្តរជាតិ មក​ចូលរួម​អភិវឌ្ឍ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​កសិកម្ម​នៅ​កម្ពុជា​ផង​ដែរ​។

នៅ​ពេល​នេះ កម្ពុជា​ជា​ប្រទេស​កសិកម្ម ហើយ​នៅ​មាន​សក្តានុពល​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម​ជា​ច្រើន​ប្រភេទ ប៉ុន្តែ​វិស័យ​នេះ​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន ជា​ពិសេស គឺ​កង្វះ​ទីផ្សារ ៕