សហរដ្ឋអាមេរិក ៖ ឧទ្ធម្ភាគចក្រប្រយុទ្ធ១គ្រឿងរបស់កងទ័ពជើងគោកអាមេរិក ធុន APACHE AH-64E បានធ្លាក់កាលពីថ្ងៃទី១២ សីហា នៅរដ្ឋតិចសាស់ បណ្ដាលឲ្យស្លាប់ទាហាន២នាក់ ។
មូលដ្ឋានយោធាចំណុះឲ្យឧទ្ធម្ភាគចក្រនេះ ប្រកាសថា នៅសហរដ្ឋអាមេរិកកងទ័ពយើងបានកាន់ទុក្ខទាហានដែលស្លាប់ក្នុងសោកនាដកម្មនេះ ។ ឧទ្ធម្ភាគចក្រធុន APACHE AH-64E នោះជាឧទ្ធម្ភាគចក្រវាយប្រហាររបស់កងទ័ពជើងគោកអាមេរិក មានមូលដ្ឋាននៅ FORT HOOT បានធ្លាក់នាថ្ងៃទី១២ សីហា នៅសាឡាដូភាគកណ្ដាលរដ្ឋតិចសាស់ ។ ទាហាន២នាក់បានត្រូវ
ស្លាប់។
មូលដ្ឋានយោធានោះ មិនបានបញ្ជាក់ពិមូលហេតុនៃការធ្លាក់ឡើយ ។ កាលពីពាក់កណ្ដាលខែមិថុនា យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រអាមេរិកធុនB-52 មួយគ្រឿងបានធ្លាក់ ក្រោយការហោះចេញបន្តិចនៅកាលីហ្វ័រនីញ៉ា បណ្ដាលឲ្យស្លាប់មនុស្ស៨នាក់ដែលជិះក្នុងនោះ ៕

ចែករំលែកព័តមាននេះ