តម្រុយពីលិខិតអនាមិកមួយច្បាប់! ឈានទៅបង្ក្រាបមុខសញ្ញាគ្រឿងញៀ.ន៤នាក់ នៅស្រុកភ្នំស្រួច
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួន ខណៈដែលក្រុមជនសង្ស័យជាមុខសញ្ញាពាក់ព័ន្ធការចែកចាយរក្សាទុកនិងជួញដូរគ្រឿងញៀន ហើយកម្លាំងនគរបាលឃាត់ខ្លួនយោងតាមលិខិតអនាមិកមួយច្បាប់។
នគរបាលស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថា ការឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន យោងតាមលិខិតអនាមិកមួយច្បាប់ បានរាយការណ៍ដាក់ក្នុងប្រអប់សំបុត្ររបស់រដ្ឋបាលស្រុកភ្នំស្រួច មានខ្លឹមសារថា នៅចំណុចភូមិច្រាបក្រសាំង ឃុំជាំសង្កែស្រុកភ្នំស្រួច មានមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀន។
នគរបាលស្រុកភ្នំស្រួចបានបន្តឲ្យដឹងទៀតថា÷ ដោយបានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានចុះធ្វើការលំបាកល្បាត រហូតដល់ចំណុចភូមិច្រាបក្រសាំង ឃុំជាំសង្កែ ស្រុកភ្នំស្រួច ក៏បានឃាត់ខ្លួនមុខសញ្ញាចំនួន៤នាក់៖
ទី១-ឈ្មោះ ហង្ស សៅ ភេទប្រុសអាយុ២២ឆ្នាំ
ទី២-ឈ្មោះ ហ៊ុល សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ ដកហូតទូរស័ព្ទដៃចំនួន១គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
ទី៣-ឈ្មោះ ស៊ុប វិរៈ ភេទប្រុសអាយុ២៩ឆ្នាំ
និងទី៤-ឈ្មោះ ង៉ែត ឌួក ភេទប្រុសអាយុ២៦ឆ្នាំ ដកហូតទូរស័ព្ទដៃចំនួន១គ្រឿង អ្នកទាំង៤នាក់រស់នៅភូក្នុងមិច្រាបប្រសាំង ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើយោងតាមការធ្វើតេស្តមនុស្សទាំង៤នាក់(វិជ្ជមានសារធាតុញៀន) ដកហូតទូរស័ព្ទដៃចំនួន២គ្រឿង និងឧបករណ៍សំរាប់ប្រើគ្រឿងញៀនមួយចំនួន។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ឱ្យដឹងថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យរួមជាមួយនឹងវត្ថុតាងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ