ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណីលួច​ម៉ូតូ​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​២៣​និង​៣៦​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ត្រង់​ចំណុច​ម្តុំ​ពេទ្យ​បង្អែក​ចតុមុខ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​លួច (​ម៉ូតូ​) កាលពី​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៦ ត្រង់​ចំណុច​ភូមិ​១៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ទាំង​២​មានឈ្មោះ ៖
១-​ឈ្មោះ ជឿន សា​វុ​ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ
២-​ឈ្មោះ ហ៊ុន សុខ​ជាតិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ ។

សម្ភារៈ​ដកហូត​រួម​មាន ៖ ម៉ូតូ​០១​គ្រឿង ម៉ាក ស៊ុ​យ​ស៊ូ​គី​និ​ច ពណ៌​ស​-​ខៀវ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1M-9520 ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​នាំ​ជនសង្ស័យ​ខាងលើ​យក​មក​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕