ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​ម៉ាក​អែហ្វ​១៦​មួយ​គ្រឿង​របស់​តួក​គី​ធ្លា.ក់​ដោយ​ឥត​​ដឹង​មូល​ហេតុ​នៅ​ពេល​ចូល​រួម​ហ្វឹក​ហ្វឺន​យោធា

6 ម៉ោង មុន

ទី​ក្រុង​អង់​ការ៉ា៖ យន្ត​ហោះ​ម៉ាក​អែហ្វ​១៦​របស់​ប្រទេស​តួក​គី​មួយ​គ្រឿង​កំពុង​ហោះ​ហើរ​​ហ្វឹក​ហាត់​អាកាស​យានិក​សុខ​ៗ​ស្រាប់​តែ​ធ្លាក់​នៅ​ខេត្ត​យ៉ា​ឡូវ៉ា ភាគ​ពាយព្យ​ប្រទេស​នេះ​។ អាជ្ញា​ធរ​តួក​គី​មិន​ទាន់​បញ្ចេញ​របាយ​ការណ៍​ល​ម្អិត​ជា​ផ្លូវ​ការ​អំពី​ឧបទ្ទវ​ហេតុ​នេះ​ទេ​ ហើយ​ក៏​មិន​ទាន់​ដឹង​ថាតើ​​ហេតុ​ការណ៍​នេះ​បណ្ដាល​ឱ្យ​មនុស្ស​ប៉ុន្មាន​នាក់​រង​របួស ឬ​បាត់​បង់​ជីវិត​នោះ​ដែរ​។

ក្រសួង​ការ​ពារ​ជាតិ​តួក​គី​​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា​យន្ត​ហោះ​ម៉ាក​អែហ្វ​១៦​មួយ​គ្រឿង​បាន​ធ្លាក់​ពិត​មែន​នៅ​ពេល​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​សិក្ខា​កាម​នៅ​ទី​ក្រុង​យ៉ាឡូវ៉ា​។ អាកាស​យានិក​អាច​ចុច​គន្លឹះ​ឆ័ត្រ​យោង​ដើម្បី​រំដោះ​ខ្លួន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ទាន់​ពេល​វេលា​​មុន​ពេល​យន្ត​ហោះ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ។ គាត់​អាច​រួច​ផុត​ពី​សេចក្ដី​ស្លាប់​។ នេះ​បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​តួក​គី Hürriyet។

​ក្រសួង​ការ​ពារ​ជាតិ​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​​ថា​យន្ត​ហោះ​អែហ្វ​១៦​ធ្លាក់​នៅ​ពេល​ហ្វឹក​ហាត់​នៅ​ខេត្ត​យ៉ា​ឡូវ៉ា​។ អាកាស​យានិក​របស់​យើង​បាន​ចុច​គន្លឹះ​ឆ័ត្រ​យោង​រំដោះ​ខ្លួន​ពី​គ្រោះ​ថ្នាក់​នោះ​ដោយ​សុវត្ថិ​ភាព​។ មូល​ហេតុ​នៃ​ការ​ធ្លាក់​យន្ត​ហោះ​នោះ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ ហើយ​ក្រសួង​នឹង​កំណត់​អំពី​បញ្ហា​នេះ​នៅ​ពេល​បើក​ការ​ស៊ើប​អង្កេត​ដ៏​លម្អិត​។ ប្រភព​ខ្លះ​ថា​យន្ត​ហោះ​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​ ហើយ​បង្ក​ជា​ការ​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​។

គេ​ឃើញ​ផ្សែង​ដ៏​ខ្មៅ​ងងឹត​ហោះ​ហើរ​ចេញ​ពី​ទី​កន្លែង​ផ្ទុះ​ដែល​អាច​មើល​ឃើញ​ពី​គ្រប់​ជ្រុង​ទាំង​អស់​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​​ទី​នោះ​។ ជា​ថ្មី​ម្ដង​ទៀត​ អាជ្ញា​ធរ​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​នៃ​ការ​ធ្លាក់​យន្ត​ហោះ​​នេះ​នៅ​ឡើយ​ទេ​។ គេ​ឃើញ​រថ​យន្ត​គិលាន​សង្គ្រោះ (ឡាន​ពេទ្យ) និង​ក្រុម​គ្រូ​ពេទ្យ​​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ជា​បន្ត​បន្ទាប់​។ អាជ្ញា​ធរ​ពាក់​ព័ន្ធ​​នានា​នឹង​ចេញ​ផ្សាយ​របាយ​ការណ៍​លម្អិត​ក្រោយ​ពេល​ដំណើរ​ការ​ស៊ើប​អង្កេត​ត្រូវ​បាន​បិទ​បញ្ចប់​៕ ប្រភព៖ Reuters និង​ប្រភព​ដទៃ​ទៀត​​