ពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និងអតីតយុទ្ធជន នៅស្រុកត្រាំកក់ ខេត្តតាកែវ
- តាកែវ
ខេត្តតាកែវ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និងអតីតយុទ្ធ ជន ដែលបានរៀបចំឡើងនៅបរិវេណវត្ត មង្គលមានលក្ខណ៍ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។
ដោយមានការអញ្ជើញចូលរួមពី លោកយស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត, លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ, ព្រះគ្រូអនុគណស្រុកត្រាំកក់, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត-ស្រុក, មន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងសមត្ថកិច្ចទាំង៣ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងបងប្អូននិវត្តន៍ជន អតីតយុទ្ធជនសរុបប្រមាណជាង ១,០០០នាក់ ដោយបរិយាកាសស្និទ្ធស្នាល និងស្មោះស្ម័គ្របំផុត ៕




ចែករំលែកព័តមាននេះ