ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តរជាតិទម្លាយការពិត! ARTE ចុះថតទិដ្ឋភាពទាហានថៃ យកកុងតឺន័រព័ទ្ធយកភូមិខ្មែរ នៅបន្ទាយមានជ័យ យ៉ាងអយុត្តិធម៌

45 នាទី មុន

លោក នេត្រ ភក្ត្រា​ថា ៖ ទូរទស្សន៍​បារាំង ARTE បាន​ចុះ​ទៅ​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​ព្រំដែន ក្នុង​ខេត្តបន្ទាយមានជ័យ និង​បាន​បង្ហាញ​ពី​រូបភាព​នៃ​ការ​ដាក់​កុងតឺន័រ​រាយ​បន្លា​លួស ព័ទ្ធ​ទឹកដី​កម្ពុជា របស់​យោធា​ថៃ ។

លោក​នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា​នេះ​ថា ខាងក្រោម​នេះ​ជា​ការ​សង្ខេប​ខ្លឹមសារ​នៃ​ព័ត៌មាន​នេះ ៖

កម្ពុជា​បាន​ចោទប្រកាន់​យោធា​ថៃ​ថា បាន​ដាក់​របង​លួស​បន្លា បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា កាលពី​ខែធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ ។ បច្ចុប្បន្ន​នេះ កងទ័ព និង​ប្រជាជន​កម្ពុជា មិន​អាច​ចូល​ទៅ​ក្នុង​តំបន់​នោះ​បាន​ទេ ។ «​ទី​នេះ គឺ​ភូមិ​ជោគជ័យ បច្ចុប្បន្ន​នេះ​ជុំវិញ​ភូមិ​នេះ​ត្រូវ​បាន​ព័ទ្ធ​ដោយ​កុងតឺន័រ ។ យើង​មិន​សប្បាយចិត្ត​ទេ ។ អ្វី​ដែល​យោធា​ថៃ​បាន​ធ្វើ គឺជា​សកម្មភាព​ខុសច្បាប់​»​។ នៅ​ផ្នែក​មួយ​ខាង​ទៀត ទាហាន​ថៃ​ដែល​នៅ​ឈរ​កុងតឺន័រ បាន​សង្កេត​មើល​ការ​ថត​របស់​អ្នក​សារព័ត៌មាន​។

ការ​ប្រយុទ្ធ​កាលពី​ឆ្នាំ​២០២៥ កន្លង​ទៅ​បាន​បង្ក​ឱ្យ​មាន​ជនភៀសសឹក​រាប់​សែន​នាក់ ។ នៅ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ព្រំដែន ជា​កន្លែង​ស្នាក់​នៅ​របស់​ជនភៀសសឹក ។ រដ្ឋាភិបាល​កម្ពុជា​បាន​កសាង​ភូមិ​រង់ចាំ​សម្រាប់​ពួក​គាត់​ស្នាក់​នៅ​បណ្តោះអាសន្ន ។ ពលរដ្ឋ​ភៀស​សឹក​ខ្លះ​ធ្លាប់​រស់នៅ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ភូមិ​រង់ចាំ​នេះ តំបន់​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​យោធា​ថៃ ។ សន្តិភាព​នៅ​ឆ្ងាយ​ពី​ការ​ពិត ៕