ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ច​កា.ត់​ខ្សែភ្លើង​​ក្នុង​រោង​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង ម្ចាស់​ប្តឹង​នគរបាល​ឃាត់ខ្លួន

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ពី​រោង​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង ហើយ​យក​ទៅ​លាក់​ទុក​នៅផ្ទះ​របស់​ខ្លួន ដើម្បី​យក​ទៅ​លក់​បន្ត​។ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​។

ការ​ឃាត់ខ្លួន​យុវជន​សង្ស័យ​បានការ​ពារ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៦ នៅផ្ទះ​ជនសង្ស័យ ស្ថិត​នៅ​ក្នុងភូមិ​អង្គ​ខ្មៅ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឲ្យ​ដឹង​ថា​÷ កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​សំបូរ បាន​សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ គូ ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​អង្គ​ខ្មៅ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​រឿង​លួច​កាត់​ខ្សែភ្លើង​ប្រវែង​ប្រហែល​៥០​ម៉ែត្រ នៅ​ចំណុច​រោង​ចិញ្ចឹម​ជ្រូក​ខាងលិច​ភូមិ​អង្គ​ខ្មៅ ដែល ម្ចាស់​រោង​ចិញ្ចឹម​ជ្រូក​មានឈ្មោះ តែម ភី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ក្នុងភូមិ​អង្គ​ខ្មៅ ឃុំ​សំបូរ ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​បន្ត​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ឃាត់ខ្លួន​យុវជន​សង្ស័យ​ខាងលើ​នគរបាល​បាន​ធ្វើការ​សួរនាំ​។ ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា​រូប​ខ្លួន​ពិតជា​បាន​យក​កូនកាំបិត​ចូល​លួច​កាត់​ខ្សែភ្លើង​ក្នុង​រោង​ចិញ្ចឹម​ជ្រូក​ខាងលើ​យក​មក​ទុក​ខាងក្រោយ​ផ្ទះ​កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៦ ពិតប្រាកដ​មែន​។ ក្រោយ​ឃាត់ខ្លួន​នគរបាល​ធ្វើការ​ដក​រហូត​ខ្សែភ្លើង​មួយ​ចំនួន​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​