ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួនស្ត្រីជាម្ចាស់ហាងលក់ទូរ​ស័ព្ទម្នាក់ ក្រោយជេ.រប្រមាថ និងធ្វើឱ្យខូចទឹកចិត្តកងទ័ពជួរមុខ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រីជា​​ម្ចាស់​ហាង​លក់​ទូរស័ព្ទ ដែល​ប្រើ​ពាក្យ​សម្ដី​ជេរ​ប្រមាថ​លើ​វីរ​កងទ័ព​ជួរ​មុខ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តម​សេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៧ និង៣០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ធ្វើការ​ឃាត់ខ្លួនស្ត្រី​សង្ស័យ​​ម្នាក់ ពាក់ព័ន្ធ​ករណី​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​បុរី​ML ផ្ទះ​លេខ​១ ផ្លូវ​លេខ​១ ភូមិ​ដូង សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែ កក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​០៧:០០​នាទី ។

ស្ត្រី​សង្ស័យខាងលើ ​ឈ្មោះ ចិន្តា សុ​វ​ណ្ណា​រី ​អាយុ​៣២ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ទីលំនៅ​ស្ថិត​នៅ​បុរី​ML ផ្ទះ លេខ​១ ផ្លូវ លេខ​១ ភូមិ​ដូង សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន​ ជនសង្ស័យ​​រូបនេះ ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ កំពុងធ្វើការ​សាកសួរ​តាម​នីតិវិធី​ ៕