ប្រទេសយេម៉ែន ៖ ការវាយប្រហារតាមអាកាសរបស់អាមេរិក ដែលសំដៅលើពួកឧទ្ទាមយេម៉ែនហ៊ូធី គាំទ្រដោយអ៉ីរ៉ង កាលពីឆ្នាំទៅមិញ សម្លាប់ជនស៊ីវិលដល់១៥៣នាក់ឯណោះ ។ នេះបើតាមការវិភាគមួយរបស់មន្ទីរប៉ង់តាហ្គោន លើការវាយប្រហារទាំងនោះ ។

របាយការណ៍នេះ ត្រូវបានចេញ ខណៈការព្រួយបារម្ភកំពុងតែកើនឡើង ទាក់ទិននឹងជនរងគ្រោះស៊ីវិល ក្នុងយុទ្ធនាការយោធានានា ក្រោមរដ្ឋការលោកដូណាល់ត្រាំ ។ ការវាយតម្លៃនេះ ត្រូវបានប្រគល់ជូនសភាអាមេរិក ក្នុងក្របខណ្ឌនៃរបាយការប្រចាំឆ្នាំស្ដីពីជនរងគ្រោះស៊ីវិលក្នុងបណ្ដាយុទ្ធការយោធាដែលធ្វើក្រោមរដ្ឋអំណាចលោកដូណាល់ត្រាំ ។

បណ្ដាជនរងគ្រោះស៊ីវិលក្នុងប្រតិបត្តិការយោធានានារបស់អាមេរិក នាំឲ្យមានការព្រួយបារម្ភពិសេស ក្នុងចំណោមសមាជិក
សភា បន្ទាប់ពីមីស៊ីល១គ្រាប់របស់អាមេរិក វាយប្រហារចំសាលាបឋមសិក្សាអ៉ីរ៉ង់មួយ ពេលចាប់ផ្ដើមសង្គ្រាមបណ្ដាលឲ្យមនុស្សស្លាប់ដល់១៦៨នាក់ ៕

ចែករំលែកព័តមាននេះ