ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី កាឡូរីន លីវីត អ្នកនាំពាក្យសេតវិមាន ប្រកាសលាលែងពីតំណែង ដើម្បីមើលថែគ្រួសារ

1 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ស្ត្រី​អ្នកនាំពាក្យ​សេត​វិមាន​រូប​ស្រស់​វ័យ​២៨​ឆ្នាំ លោកស្រី​កាឡូរី​ន​លី​វីត នឹង​ចាក​ចេញពី​តំណែង​នា​ដំណាច់ខែ​នេះ ដើម្បី​ងាក​ទៅ​គិតគូរ​ដល់​គ្រួសារ​វិញ​ ។ ប៉ុន្តែ​លោកស្រី​នៅ​រក្សា​តំណែង​ជាទី​ប្រឹក្សា​កិច្ចការបរទេស​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ ។

FILE – President Donald Trump speaks to reporters aboard Air Force One en route from Miami to Joint Base Andrews, Md., Jan. 27, 2025, as White House press secretary Karoline Leavitt listens. (AP Photo/Mark Schiefelbein, File)

លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស ​នា​ថ្ងៃ​ទី​១២​ សីហា​ ថា លេខាធិការ​សារព័ត៌មាន​របស់​លោក នឹង​ចាក​ចេញពី​តំណេ​ង​នា​ដំណាច់ខែ​នេះ ប៉ុន្មាន​ខែ​ក្រោយ​ពី​លោកស្រី​សម្រាល​បានកូន​ទី​២ ​។ ក្នុង​សារ​១​ចេញផ្សាយ​ដាច់​ដោយឡែក​ពី​គ្នា លោកស្រី​លី​វីត​ចាត់​ទុក​ការ​ចាកចេញ​របស់​លោកស្រី​ថា មាន​ភាព​ជួរ​ចត់​បន្តិច​តែ​លោកស្រី​ពិតជា​ដឹងគុណ​ខ្លាំង​បំផុត​ ចំពោះ​ប្រធានាធិបតី​អា​មេ​រិ​ក​។

តាម​បណ្ដាញ​សង្គម​X លោកស្រី​ថ្លែង​ថា លោកស្រី​ធ្វើការ​ជ្រើសរើស​នេះ​ ដើម្បី​ងាក​មក​រ៉ាប់រង​បន្ទុកគ្រួសារ​។ លោក​ស្រឹ​​បន្ត
​ថា ​ខ្ញុំ​មិន​ចង់​ឲ្យ​ខ្លួនឯង​ជា​មាតា​ដែល​ទុក​កូន​ទាំង​២​ចោល​ ដោយ​គិតតែ​លើ​តំណែង​របស់​ខ្លួន​ជា​អ្នក​​នាំពាក្យ​ដែល​ប្រើ​អស់​ថាមពល​ និង​ការ​ប្រុង​ប្រយ័ត្ន​ជាប់​នោះ​ឡើយ​ ។

លោកស្រី​លី​វីត​បានកូន​ប្រុស​មួយ​កើត​កាលពី​ឆ្នាំ​២០២៤​ រួច​កើត​បាន​កូនស្រី​ម្នាក់​នា​ដើមខែ​ឧសភា​ ។ ប្រធានាធិបតី​ថា​ លោក​យល់ចិត្ត​ និង​គោរព​ទាំងស្រុង​ការ​សម្រេចចិត្ត​របស់​លោកស្រី​លី​វីត ​។ លោក​បាន​ពោល​សរសើរ​ដល់​ការងារ​ដ៏​ប្រពៃ​ដែល​លោកស្រី​បាន​បំពេញ​ក្នុង​នាម​ជា​អ្នកនាំពាក្យ​សេត​វិមាន​ ៕