ខ្យល់កន្ត្រាក់! លឿងរាជ ១ដើម រលំសង្ក.ត់លើរថយន្ត ២គ្រឿង រងការខូចខាត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខ្យល់កន្ត្រាក់ ដើមលឿងរាជ ០១ដើម សង្កត់លើរថយន្ត០២គ្រឿង រងការខូចខាត ផ្អើលអាជ្ញាធរចុះអន្តរាគមន៍ ។
ករណីបាក់ដើមឈើសង្កត់លើរថយន្តនេះដែរប្រកបភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ ផ្លូវលេខ ៥១ (ប៉ាស្ទ័រ) សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីពលរដ្ឋនៅក្បែរតំបន់ខាងលើបានអោយដឹងថា មុនកើតមានករណីបាក់ដើមឈើសង្កត់រថយន្តនេះ គឺមានខ្យល់កន្ត្រាក់លាយលំជាមួយនឹងភ្លៀងរលឹម ។ ភ្លាមៗនោះក៏ស្រាប់តែឮសំឡេងយ៉ាងខ្លាំង ហើយពលរដ្ឋបាននាំគ្នារត់ទៅមើល ក៏ប្រទះឃើញដើមលឿងរាជ សង្កត់លើរថយន្តចំនួន ០២គ្រឿង ម៉ាក Toyota Prius និង ម៉ាក Toyota Raize ដែលកំពុងឈប់ចតខាងក្រោមដើមឈើ បណ្តាលអោយរងការខូចខាត ប៉ុន្តែមិនមានបង្កអោយនរណាម្នាក់រងរបួសនោះឡើយ ។
ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចចាប់ផ្តើមកាត់ដើមឈើយកចេញពីលើផ្លូវ ដើម្បីកុំអោយមានការកកស្ទះចរាចរណ៍បន្តទៀតផងដែរ ៕






ចែករំលែកព័តមាននេះ