ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តីថា មណ្ឌលកំណែប្រឡងបាក់ឌុបមាននៅ១១កន្លែង

1 ម៉ោង មុន

លោក ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាង​ថា មណ្ឌល​កំណែ​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប ឆ្នាំ​២០២៦ គឺ​មាននៅ​ទីតាំង​១១ កន្លែង​នៅ​រាជធានី​ភ្នំពេញ ។

តាម​ការ​អះអាង​របស់​លោក​រដ្ឋមន្ត្រី​មណ្ឌល​កំណែ​ទាំងនោះ មា​នទី​តាំងនៅ​វិទ្យាល័យ​បាក់​ទូក​, វិទ្យាល័យ​ជា​ស៊ី​ម​សន្ធរ​ម៉ុ​ក និង​មណ្ឌល​បឋម​សិក្សា​សន្ធរ​ម៉ុ​ក​, វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី​, វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​, អនុ​វិទ្យាល័យ​ចតុមុខ​, វិទ្យាល័យ ហ៊ុន សែន ប៊ុ​ន​រ៉ា​នី វត្ត​ភ្នំ​, វិទ្យាល័យ​ទួល​ទំពូង​, វិទ្យាល័យ​បឹង​ត្របែក​, វិទ្យាល័យ​ជា​ស៊ី​ម​បឹង​កេងកង និង​វិទ្យាល័យ​ព្រះ​យុគន្ធរ ។

លោក​បាន​បន្ត​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​នៅ​តាម​មណ្ឌល​កំណែ​នីមួយ​ៗ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​យកចិត្តទុកដាក់​បំផុត​លើ​គោលការណ៍ «​អ្នកចេះ​គឺ​ជាប់​» ដោយ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​គណៈកម្មការ​កំណែ និង​ការ​តាមដាន​ត្រួតពិនិត្យ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ដើម្បី​ធានា​បាន​នូវ​តម្លាភាព យុត្តិធម៌ និង​លទ្ធផល​ដែល​ស្រប​តាម​សមត្ថភាព​ពិតប្រាកដ​របស់​បេក្ខជន​ម្នាក់​ៗ​។

លោក​បាន​បន្ត​ថា បន្ទាប់​ពី​បញ្ចប់​វគ្គ​កំណែ ក្រសួង​នឹង​បន្ត​ឈាន​ចូល​ដល់​វគ្គ​ស្រង់ បញ្ចូល និង​បូក​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដោយ​មានការ​ផ្ទៀងផ្ទាត់​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត មុន​នឹង​ឈាន​ទៅ​ដល់​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​។

តាម​ការ​គ្រោងទុក ក្រសួង​បាន​កំណត់​យក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៦ សម្រាប់​ប្រកាស​លទ្ធផល​ប្រឡង តាម​មណ្ឌល​សំ​ណេ​រ​នៃ​រាជធានី​-​ខេត្ត​ទាំង​២៥ នៅ​ទូ​ទាំង​ប្រទេស ៕