ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះរញ្ជួយដីដ៏គ្រោះថ្នាក់បំផុត​នៅកូឡុំប៊ី ស.ម្លា.ប់មនុស្សជាង២៥០នាក់ និងប្រកាសអាសន្នសេដ្ឋកិច្ច

1 ម៉ោង មុន

ប្រទេស​កូ​ឡុំ​ប៊ី ៖ ប្រតិបត្តិការ​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ក្រោយ​ការ​រញ្ជួយ​ដី​កម្លាំង​៧,៤​រី​ស្ទ័​រ ​នៅ​ភាគ​ខាងលិច​កូ​ឡុំ​ប៊ី កាលពី​ថ្ងៃ​ទី​១០​ សីហា កំពុង​បន្ត​ទៀត​ មក​ដល់​ថ្ងៃ​ទី​១២​ សីហា​ ជា​ដំណាក់កាល​សំខាន់​បំផុត​ ។

ការ​រញ្ជួយ​ដី​នោះ​ មក​ទល់​ថ្ងៃ​ទី​១២​ សីហា​ ចំនួន​អ្នក​ស្លាប់​កើន​ដល់​២៦៥​នាក់ ហើយ​មនុស្ស​ច្រើន​រយ​នាក់​នៅ​តែ​បាត់​ខ្លួន​ ។ ការ​រញ្ជួយ​ដី​នោះ ​ដែល​ចំណុចកណ្ដាល​របស់​វា​ស្ថិត​នៅ​ខេត្ត​ក្រីក្រ​ចូ​កូ ជាប់​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ​ជា​ការ​រញ្ជួយ​ដី​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៃ​សតវត្ស​នេះ​នៅ​កូ​ឡុំ​ប៊ី​ ។ ការ​រញ្ជួយ​ដី​នោះ​ប៉ះពាល់​ដល់ទី​ក្រុង​ជា​ច្រើន​នា​ភាគ​ខាងលិច​ប្រទេស ពិសេស ​ក្រុង​កាលី​ជាទី​ក្រុង​ធំ​ទី​៣​របស់​ប្រទេស និង​ទីក្រុង​ប៉េ​រេ​អ៉ឺ​រ៉ា ក្នុង​តំបន់​កាហ្វេ​។

តាម​ពួក​អ្នកជំនាញ​ការ​ថា រយៈពេល​អាច​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត ​ក្រោម​គំនរ​បាក់បែក​គឹ​ត្រឹម​៧២​ម៉ោង ហើយ​រយៈពេល​នោះ​ត្រូវ​ផុត​នា​ព្រឹក​ថ្ងៃ​ទី​១៣​ សីហា​ ។ នៅ​ក្រុង​កាលី​ និង​ក្រុង​ប៉េ​រេ​អ៉ី​រ៉ា ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ ដោយ​ការ​រញ្ជួយ​ដី​នោះ បណ្ដា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​និង​ក្រុម​អ្នក​ស្ម័គ្រចិត្ត ខិតខំ​ដល់​យប់​ទី​៣​កាយ​រុករក​ដោយ​ដៃ​ និង​ដោយ​រថយន្ត​ស្ទូច ដោយ​មាន​ឆ្កែ​ហិតក្លិន​ជា​ជំនួយ ប្ដូរ​វេន​គ្នា​ប៉ុនប៉ង​ចាប់​សញ្ញា​បញ្ចេញ​ដោយ​អ្នក​ដែល​អាច​នៅ​រស់រាន​មាន​ជិ​វិត​ជាយថាហេតុ​ ។

ប្រធានាធិបតី​កូ​ឡុំ​ប៊ី ​លោក​អា​បេឡា​ដូ​ដឺ​ឡា​អេ​ស្ព្រី​យេ​ឡា​ ដែល​ទើប​ចូល​កាន់​តំណែង​កាលពី​ស​ប្ដា​ហ៍​មុន នា​រសៀល​ថ្ងៃ​ទី​១២​សីហា​បាន​ប្រកាស​ពី​តួលេខ​ថ្មី ដោយ​លើក​ឡើង​ពី​ចំនួន​អ្នក​ស្លាប់​ថា​ កើន​ដល់​២៦៥​នាក់ ជិត​៣៥០០​នាក់​រង​របួស និង​៥០០​នាក់​បាត់​ខ្លួន​ ។ លំនៅ​ឋាន​​ដល់​ជាង​១១.០០០​រង​ការ​បំផ្លាញ ក្នុង​គ្រោះ​មហន្តរាយ​នោះ ហើយ​មនុស្ស​ច្រើន​ពាន់​គ្រួសារ​បាត់បង់​ទីជម្រក ​។ លោក​ប្រកាស​ពី​ការ​កាន់ទុក្ខ​ជាតិ​រយៈពេល​៣​ថ្ងៃ​ និង​ប្រកា​សភាព​អាសន្ន​ខាង​សេដ្ឋកិច្ច​ជា​មធ្យោបាយ​អាច​ទាញ​យក​មូលនិធិ​មិនបាច់​ឆ្លងកាត់​សភា​មក​ប្រើប្រាស់​ ៕