ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រា.ប​ក្រុម​ចោរប្ល.ន់​ម៉ូតូ​កក្រើក រាជធានី​~​ខេត្ត ​បន្តបន្ទាប់ជិត១០នាក់

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​ម៉ូតូ​កក្រើក​រាជធានី​ភ្នំពេញ និង​ខេត្ត ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​នគរបាល​ស្រុក​អង្គស្នួល និង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៩​នាក់​បន្តបន្ទាប់​។ ក្រោយ​ឃាត់​ក្រុម​ចោរប្លន់​ខាងលើ​នគរបាល​ដកហូត​បាន​មធ្យោបាយ​ជន​រង​គ្រោះ​និង​អាវុធ​មួយ​ចំនួន​ផង​ដែរ​។ ការ​ឃាត់ខ្លួន​ក្រុម​ចោរប្លន់​កក្រើក​រាជធានី​~​ខេត្ត…

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​ម៉ូតូ​កក្រើក​រាជធានី​ភ្នំពេញ និង​ខេត្ត ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​នគរបាល​ស្រុក​អង្គស្នួល និង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៩​នាក់​បន្តបន្ទាប់​។ ក្រោយ​ឃាត់​ក្រុម​ចោរប្លន់​ខាងលើ​នគរបាល​ដកហូត​បាន​មធ្យោបាយ​ជន​រង​គ្រោះ​និង​អាវុធ​មួយ​ចំនួន​ផង​ដែរ​។

ការ​ឃាត់ខ្លួន​ក្រុម​ចោរប្លន់​កក្រើក​រាជធានី​~​ខេត្ត បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​បាន​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​។ ដើម្បី​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​~​ភ្ជំបិណ្ឌ ឆ្នាំ​២០២៥ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជា វ​ណ្ណា នាយការិយាល័យ និង​បានការ​ដឹកនាំ​ពី​លោក​ឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការ​រង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ កំលាំង​បាន​ចុះ​សហការ​ជាមួយ​កំលាំង​នគរបាល​ស្រុក​សំរោង​ទង​ស្រាវជ្រាវ​និង​ល្បាត​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង បានឃើញ​ជនសង្ស័យ​ជា​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៦​នាក់​ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ចំនួន​០២​គ្រឿង​និង​ម៉ា​កនិច​ចំនួន​០១​គ្រឿង​ដោយ​មានកាំបិត​ផ្កា​ក់​ចំនួន​០២​ដេ​ី​ម​និង​ដាវ​ចំនួន​០១​ដេ​ី​ម​ធ្វេ​ី​សកម្មភាព​ដេញ​កាប់​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ​ក្នុង​គោលបំណង​ប្លន់​យក​ម៉ូតូ​។

លោក សម សាក់ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​និយាយ​ឱ្យ​ដឹង​ថា ភ្លាម​ៗ​នោះ​កម្លាំង​ល្បាត​បាន​អន្តរាគមន៍ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​ចំណោម​បក្ខពួក​ចំនួន​០៦​នាក់​ខាងលើ​។ ជនសង្ស័យ​ទី​១~​ឈ្មោះ ធី ស៊ី​ធុ​យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស រស់នៅ​ក្នុងភូមិ​ក​ណ្តោ​ស ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ទី​០២~​ឈ្មោះ មឿ​ន ភក្ត្រា ហៅ ភ័​ក្ក្រ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ក្នុងភូមិ​ថ្មសំលៀង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ក្រោយ​ឃាត់ខ្លួន ដកហូត​វត្ថុ​តាង​មានកាំបិត​ផ្គាក់​០១​ដើម និង ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ​។ ផ្លា​ក​លេខ​កំពង់ស្ពឺ 1T.9088 ជនសង្ស័យ​ដោះ​ទុក​ក្រោម​កែបម៉ូតូ​។​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា​មុន​ពេល​ធ្វើ​សកម្មភាព​ពួក​ខ្លួន​ទាំង​០៦​នាក់​បាន​មក​ពី​ផឹកស៊ី​និង​បាន​ប្លន់​យក​ម៉ូតូ​តាម​ផ្លូវ​បាន​មួយ​គ្រឿង​។

លោក សម សាក់ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​បន្ត​ថា​÷ ដោយ​បានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម សុ​ិ​ន វិ​រៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ និង​ការ​ឯកភាព​ពី​អយ្យការ​ខេត្តកណ្តាល​បាន​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​ស្រុក​នគរបាល​អង្គស្នួល ធ្វេ​ី​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​បក្ខពួក​ជនសង្ស័យ​ចំនួន​០៤​នាក់​បន្ថែម​ទៀត​។ ទី​១~​ឈ្មោះ អេ​ង វុ​ទ្ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ក្នុង​ចំណោម​ជនសង្ស័យ​ម្នាក់​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ករណី​ប្លន់​ម៉ូតូ ទី​២~​ឈ្មោះ អ៊ី​ម សុ​វ​ណ្ណា​ថា​ច់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៣~​ឈ្មោះ វ៉ា​ត់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ និង​ទី​៤~​ឈ្មោះ ភាព មនា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1GG-0575 និង​បន្ដ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល​និង​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វេ​ី​ការ​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​ថែម​ទៀត​។ ទី​១~​ឈ្មោះ សុខ ធី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ទី​២~​ឈ្មោះ ផល ចំ​រ៉ុ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ទី​៣~​ឈ្មោះ ឆេ​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ឃុ​ត សុផល​អធិការ​នគរបាល​ស្រុក​សំរោង​ទង​ដែល​បាន​ចូលរួម ក្នុង​ប្រតិបត្ដិការ​ឆ្លងខេត្ដ និង រាជធានី​ភ្នំពេញ រួច​មក សមត្ថកិច្ច​នគរបាល​ធ្វេ​ី​ការ​ដកហូត​បាន​ម៉ូតូ​សរុប​ចំនួន​០៤​គ្រឿង ដាវ​០១​ដេ​ី​ម កាំបិត​ផ្គាក់​០២​ដេ​ី​ម និង​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​៩​នាក់ បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ដេ​ី​ម្បី​កសាង​សំណុំរឿង​ទៅ​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​ខេត្ដ ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ