ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​យុវតី​ម្នាក់ ករណី​ចាក់​សម្លា.ប់​យុវតី​ម្នាក់​ទៀត ៣៣​កាំបិត ព្រោះ​ខឹង​ជន​រង​គ្រោះ​អូស​ទាញ​សាច់ញាតិ​ឲ្យ​រួមមេត្រី​ជាមួយ​អ្នក​ដទៃ

12 ម៉ោង មុន

ខេត្តកំពង់ឆ្នាំង ៖ ឃាតកម្ម​ចាក់ ៣៣​កាំបិត លើ​យុវតី​អាយុ​១៦​ឆ្នាំ​ម្នាក់ នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បង្ក្រាប​បាន​ជន​ដៃដល់​ហើយ គឺ​(​យុវតី​វ័យ​១៧​ឆ្នាំ​) មូលហេតុ…

ខេត្តកំពង់ឆ្នាំង ៖ ឃាតកម្ម​ចាក់ ៣៣​កាំបិត លើ​យុវតី​អាយុ​១៦​ឆ្នាំ​ម្នាក់ នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បង្ក្រាប​បាន​ជន​ដៃដល់​ហើយ គឺ​(​យុវតី​វ័យ​១៧​ឆ្នាំ​) មូលហេតុ ខឹង​ជន​រង​គ្រោះ​អូស​ទាញ​សាច់ញាតិ​ឲ្យ​រួមមេត្រី​ជាមួយ​អ្នក​ដទៃ ។

បើ​តាម​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១៖១៥​នាទី មាន​ករណី​ប្រទះ​ឃើញ​មនុស្ស​ដេក​ស្លាប់ សង្ស័យ​ជា​ករណី​ឃាតកម្ម នៅ​ចំណុច​ក្នុង​បន្ទប់ដេក ស្ថិត​នៅ​ភូមិ​សូរ​វង្ស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជន​រង​គ្រោះ​មានឈ្មោះ ធឿ​ន ជី​ន ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ស្នាម​ចាក់​ដោយ​កាំបិត​លើ​រាង​កាយ​ចំនួន ៣៣​កន្លែង ។

ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ ដោយ​កំណត់​បាន​អត្តសញ្ញាណ​របស់​ជនសង្ស័យ ដែល​បាន​ធ្វើ​សកម្មភាព​ខាងលើ ។

លុះ​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​បាន​បន្ត​ដឹកនាំ​សហការ​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ធឿ​ន ស្រី​កា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ត្រង់​ចំណុច​ភូមិ​សូ​ង្ស ឃុំ​តា​ចេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ ខ្លួន​បាន​ទៅ​ទិញ​កាំបិត​ចុង​ស្រួច នៅ​ផ្សារ​មាន​តម្លៃ​១២,០០០​រៀល រួច​បាន​ទៅ​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជន​រង​គ្រោះ​ខាងលើ​ប្រាកដ​មែន​។ មូលហេតុ​ដោយសារ​តែ ជន​រង​គ្រោះ បាន​អូស​ទាញ​សាច់ញាតិ​របស់​ខ្លួន ធ្វើ​ជា​អនាចារ​ផ្លូវភេទ​ជាមួយ​អ្នក​ដទៃ ទើប​ធ្វើ​ឲ្យ​ខ្លួន​ខឹង និង​ធ្វើ​សកម្មភាព​ខាងលើ​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង អនុវត្ត​បន្ត​នីតិ​វី​ធី ។

សូម​រម្លឹក​ថា «​ករណី​ប្រទះ​ឃើញ​យុវតី​ម្នាក់​ដេក​ស្លា​.​ប់​ក្នុងផ្ទះ គឺជា​រឿង​ឃាតកម្ម​»​រហូត​ដល់​ធុំក្លិន​ស្អុយ​ដល់​អ្នក​ជិតខាង បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០២៥ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា​នេះ សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ថា គឺជា​ករណី​ឃាតកម្ម​ដោយ​យុវតី​រង​គ្រោះ​ត្រូវ​បាន​ជន​ពុំ​ស្គាល់​មុខ​ចាក់​ជា​ច្រើន​កាំបិត ។

ក្រោយ​ការ​ពិនិត្យ​និង​ធ្វើ​កុស​ល្យ​វិច័យ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ទៅ​លើ​សព​យុវតី​រង​គ្រោះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា យុវតី​រង​គ្រោះ​មានឈ្មោះ ធឿ​ន ជី​ន អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​សូ​វង្ស ភូមិ​តា​ជេស ស្រុក​កំពង់ត្រឡាច ។ យុវតី​រង​គ្រោះ​ត្រូវ​បាន​ជន​ដៃដល់​ចាក់​ជា​ច្រើន​កាំបិត​ចាប់ពី​ក្បាល​រហូត​ដល់​ជើង​នៅ​ក្នុង​លំនៅ​ឋាន​របស់​យុវតី​រង​គ្រោះ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០២៥ មាន​លោកយាយ​ម្នាក់ ដែល​រស់នៅ​ជិតខាង​បាន​បបួល​យុវតី​រង​គ្រោះ​ទៅ​វត្ត​ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​៩ នាង​បាន​យល់ព្រម​ថា​នឹង​ទៅ​ជាមួយ ដោយ​ឲ្យ​លោកយាយ​ទៅ​មុន នាង​ទៅ​តាម​ក្រោយ ។ ប៉ុន្តែ​ពេល​លោកយាយ​ទៅ​ដល់​វត្ត​មិនឃើញ​នាង​ទៅ​ទេ ។ លុះ​ត្រឡប់​មក​វិញ លោកយាយ​ក៏​មិន​ចាប់អារម្មណ៍​ដែរ ស្មាន​តែ​យុវតី​រង​គ្រោះ​ដើរទៅ​លេង​ឯណា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា ទើប​ប្រទះ​ឃើញ​នាង​ដេក​ស្លាប់​ក្នុងផ្ទះ​តែ​ម្ដង ។

តាម​ការ​ពិនិត្យ​ស្ថានភាព​សព​ហើម​ស្អុយ​បែប​នេះ សមត្ថកិច្ច​សង្ស័យ​ថា មាន​ត្រូវ​បាន​គេ​ចាក់​សម្លាប់​តាំងពី​យប់​ថ្ងៃ​ទី​១៦ កញ្ញា គឺ​មាន​រយៈពេល​២ យប់​៣​ថ្ងៃ ទើប​ធុំក្លិន​ស្អុយ​ចេញ​មក​ក្រៅ ហើយ​អ្នក​ជិតខាង​ទៅ​កើត​មើល​ទើប បាន​ប្រទះ​ឃើញ​សព​យុវតី​រង​គ្រោះ​មាន​ក្លិនស្អុយ​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា យុវតី​រង​គ្រោះ​មាន​ឪពុក​ឈ្មោះ​ថន ធា អាយុ​៤៣​ឆ្នាំ ម្ដាយ​ឈ្មោះ​ម៉េ​ង អង់ អាយុ​៤០​ឆ្នាំ ។ ឪពុក​ម្ដាយ​យុវតី​រង​គ្រោះ​បាន​បែកបាក់​គ្នា ដោយ​ម្ដាយ​បែក​ទៅ​រស់នៅ​ជាមួយ​ប្ដី​ថ្មី ចំណែក​ឪពុក​មានមុខ​របរ​រត់​ម៉ូតូ​កង់​បី ដោយ​ទៅ​ប្រកប​រត់​ម៉ូតូ​កង់​បី​នៅ​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌​៤​ទៅ​១០​ថ្ងៃ​ទើប​មក​ផ្ទះ​ម្ដង ។ យុវតី​រង​គ្រោះ​រស់នៅ​តែ​ម្នាក់ឯង ក្រោម​ការ​ឧបត្ថម្ភ​ប្រាក់​ពី​ឪពុក​ដែល​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​នៅ​ឃុំ​ឆ្នុកទ្រូ​ផ្ញើ​មក​ឱ្យ​នាង ។

ជុំវិញ​ករណី​នេះ សមត្ថកិច្ច​នគរបាល​ដែល​បាន​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​បាន​បញ្ជាក់​ថា​នារី​រង​គ្រោះ​ត្រូវ​ជន​ពុំ​ស្គាល់​មុខ​ចាក់​ចំ​ក្បាល បំពង់​.​ក ដើមទ្រូង ដៃ និង​ជើង ជា​ច្រើន​កាំបិត​ឡើង​សុះសាច់ ។ សមត្ថកិច្ច​កំពុង​មមារ​ញឹក​ស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ឃាតករ​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ