ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលាន​យន្ត​ហោះ​នៅ​អឺរ៉ុប​ជាប់​គាំង​ដោយ​សារ​ការ​វា.យ​ប្រ.ហារ​ផ្នែក​ព័ត៌​មាន​វិទ្យា

3 ម៉ោង មុន

ទី​ក្រុង​ប្រ៊ុច​សែល​៖ ថ្ងៃ​នេះ​មាន​ករណី​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​នៅ​ប៉ែក​អឺរ៉ុប​នៅ​ពេល​មាន​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា (អ៊ីន​ធឺណិត) បណ្ដាល​ឱ្យ​រអាក់​រអួល​ប្រព័ន្ធ​កុំ​ព្យូទ័រ​នៅ​ព្រលាន​យន្ត​ហោះ​ធំ​ៗ​មួយ​ចំនួន​រួម​ទាំង​អាកាស​យាន​ដ្ឋាន​ហ៊ីត​ស្រ៊ូ​របស់​អង់គ្លេស (Heathrow), អាកាស​យាន​ដ្ឋាន​នៅ​ប្រ៊ុច​សែល​ និង​ប៊ែឡាំង​​ផង​ដែរ​។ ជើង​ហោះ​ហើរ​ជា​ច្រើន​ខ្សែ​ត្រូវ​ពន្យារ​ពេល​ចេញ​ដំណើរ ឬត្រូ​វលុប​ចោល​តែ​ម្ដង​។ ក្រុម​ហ៊ុន​សន្តិ​សុខ​ព័ត៌​មាន​វិទ្យា​របស់​អាមេរិកាំង​ឈ្មោះ​កូលីន…

ទី​ក្រុង​ប្រ៊ុច​សែល​៖ ថ្ងៃ​នេះ​មាន​ករណី​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​នៅ​ប៉ែក​អឺរ៉ុប​នៅ​ពេល​មាន​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា (អ៊ីន​ធឺណិត) បណ្ដាល​ឱ្យ​រអាក់​រអួល​ប្រព័ន្ធ​កុំ​ព្យូទ័រ​នៅ​ព្រលាន​យន្ត​ហោះ​ធំ​ៗ​មួយ​ចំនួន​រួម​ទាំង​អាកាស​យាន​ដ្ឋាន​ហ៊ីត​ស្រ៊ូ​របស់​អង់គ្លេស (Heathrow), អាកាស​យាន​ដ្ឋាន​នៅ​ប្រ៊ុច​សែល​ និង​ប៊ែឡាំង​​ផង​ដែរ​។ ជើង​ហោះ​ហើរ​ជា​ច្រើន​ខ្សែ​ត្រូវ​ពន្យារ​ពេល​ចេញ​ដំណើរ ឬត្រូ​វលុប​ចោល​តែ​ម្ដង​។


ក្រុម​ហ៊ុន​សន្តិ​សុខ​ព័ត៌​មាន​វិទ្យា​របស់​អាមេរិកាំង​ឈ្មោះ​កូលីន អ៊ែរ៉ូ​ស្ពេស​ (Collins Aerospace) ដែល​ទទួល​រ៉ាប់​រង​ការ​ពារ​ប្រព័ន្ធ​កុំ​ព្យូទ័រ​នៅ​តាម​ក្រុម​ហ៊ុន​ ឬ​ព្រលាន​យន្ត​ហោះ​នៅ​ទូទាំង​ពិភព​លោក​កំពុង​មាន​បញ្ហា​រអាក់​រអួល​ផ្នែក​បច្ចេក​ទេស។ ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​លើក​នេះ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ដំណើរ​ការ​ស្វ័យ​ប្រវត្តិ​កម្ម​ត្រូវ​គាំង​នៅ​មួយ​កន្លែង​មិន​អាច​បើក​ប្រតិ​បត្តិ​ការ​បាន​។ ដូច្នេះ​នៅ​តាម​ព្រលាន​យន្ត​ហោះ​ត្រូវ​តែ​ប្រើ​វិធី​បុរាណ​ដើម្បី​ឆែក​ឈ្មោះ​អ្នក​ដំណើរ​ឡើង​យន្ត​ហោះ​​ដោយ​បុគ្គលិក​ផ្ទាល់​។

ព្រលាន​យន្ត​ហោះ​នៅ​ទី​ក្រុង​ប្រ៊ុច​សែល​ប្រាប់​ថា​អនុ​វត្ត​វិធី​បែប​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ការ​ហោះ​ហើរ​។ ពេល​ខ្លះ​ត្រូវ​ពន្យារ​ពេល​ និង​ពេល​ខ្លះ​ត្រូវ​លុប​ចោល​ជើង​ហោះ​ហើរ​។ ក្រុម​ហ៊ុន​សន្តិ​សុខ​ព័ត៌​មាន​វិទ្យា​ខាង​លើ​កំពុង​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ចំពោះ​អ្នក​​ដែល​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​សៅរ៍​នេះ​​ត្រូវ​ជូន​ដំណឹង​ទៅ​ក្រុម​អាកាស​ចរណ៍​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ព្រលាន​យន្ត​ហោះ​​ដើម្បី​កុំ​ឱ្យ​ខក​ជើង​។

អាកាស​យាន​ដ្ឋាន​ទី​ក្រុង​ប៊ែឡាំង​ថ្លែង​ថា​ដោយ​សារ​មាន​បញ្ហា​រអាក់​រអួល​ផ្នែក​បច្ចេក​ទេស​ទូទាំង​ទ្វីប​អឺរ៉ុប​​ដូច្នេះ​ អ្នក​ដំណើរ​ត្រូវ​សំកុក​រង់​ចាំ​រយៈ​ពេល​យូរ​ទម្រាំ​បាន​ឡើង​យន្ត​ហោះ​ម្ដង​ៗ​។ យើង​កំពុង​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​រហ័ស​​។ សំណាង​ល្អ អាកាស​យាន​ដ្ឋាន​ដ្ឋាន​​ទី​ក្រុង​ហ្វ្រាង​ហ្វឺត (Frankfurt) ដែល​ធំ​ជាង​គេ​នៅ​អាល្លឺម៉ង់​​អាច​គេច​ផុត​ពី​ការ​វាយ​ប្រហារ​លើក​នេះ​​។ ចំណែក​អាកាស​យាន​ដ្ឋាន​ទី​ក្រុង​ហ្ស៊ូរីច (Zurich) ប្រទេស​ស្វីស​ក៏​សុខ​សប្បាយ​ផង​ដែរ​។ មាន​ន័យ​ថា​បើក​ដំណើរ​ការ​ជា​ប្រក្រតី​។ នេះ​បើ​តាម​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ