ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍ “ស្នាដៃមត៌កមនុស្សរស់‍‍” នឹងបើកជូនទស្សនា​ដោយសេរី នៅសារមន្ទីរខ្លែងខ្មែរពីថ្ងៃទី ៦ ដល់ ៨ ខែតុលា

19 ម៉ោង មុន

រាជធានីភ្នំពេញ៖ ​”ស្នាដៃមត៌កមនុស្សរស់‍‍” នឹងបើកជូនទស្សនា​ដោយសេរី នៅសារមន្ទីរខ្លែងខ្មែរ ចាប់ពីថ្ងៃទី ៦ ដល់ ៨ ខែតុលា ដើម្បីលើកតម្កើង…

រាជធានីភ្នំពេញ៖ ​”ស្នាដៃមត៌កមនុស្សរស់‍‍” នឹងបើកជូនទស្សនា​ដោយសេរី នៅសារមន្ទីរខ្លែងខ្មែរ ចាប់ពីថ្ងៃទី ៦ ដល់ ៨ ខែតុលា ដើម្បីលើកតម្កើង និងបង្កើនការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបី តាមរយៈការតាំងបង្ហាញស្នាដៃ និងទេពកោសល្យជំនាញសិល្បៈវប្បធម៌របស់ព្រឹទ្ធាចារ្យមត៌កមនុស្សរស់។

យោងតាមការចុះផ្សាយរបស់ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ នៅថ្ងៃទី១៩ ខែកញ្ញានេះ បានឱ្យដឹងថា​ ក្រសួងនឹងរៀបចំ​ពិព័រណ៍ខាងលើនេះ ក្នុងគោលបំណងលើកតម្កើង និងបង្កើនការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបី តាមរយៈការតាំងបង្ហាញស្នាដៃ និងទេពកោសល្យជំនាញសិល្បៈវប្បធម៌របស់ព្រឹទ្ធាចារ្យមត៌កមនុស្សរស់។

​បើតាមក្រសួង, “មត៌កមនុស្សរស់” សំដៅដល់​បុគ្គល ឬក្រុមមនុស្សមានចំណេះដឹង ជំនាញ ទេព​កោសល្យ និងបច្ចេកទេសកម្រិតខ្ពស់បំផុត ដែលចាំបាច់ដល់ការបង្កើតភាព​សម្រិត​សម្រាំង​​នៃទិដ្ឋភាពជីវិតវប្បធម៌របស់ប្រជាជន និងអត្ថិភាពបន្តនូវ​បេតិកភណ្ឌ​វប្បធម៌​អរូបី​​របស់ជាតិ។

គួរបញ្ជាក់ជូនថា សម្រាប់ទីតាំងនៅសារមន្ទីរខ្លែងខ្មែរ ទល់មុខវិមានរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ចំណែកកាលបរិច្ឆេទ ចាប់ថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។ រីឯពេលវេលាចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១៦:៣០ នាទីរសៀល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ