ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការនគរបាលខេត្តកែប​ ណែនាំដល់មន្ត្រីក្រោមឱវាទថែរក្សាសន្តិសុខតឹងរ៉ឹង ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

18 ម៉ោង មុន

ខេត្តកែប៖ ​ស្នងការនគរបាលខេត្តកែប បានដាក់ចេញនូវវិធានការសំខាន់ៗ៨ចំណុច ដល់មន្ត្រីក្រោមឱវាទ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តកែប បានឱ្យដឹងថា ក្នុងកិច្ចប្រជុំមួយ នៅរសៀលថ្ងៃ​ទី១៩…

ខេត្តកែប៖ ​ស្នងការនគរបាលខេត្តកែប បានដាក់ចេញនូវវិធានការសំខាន់ៗ៨ចំណុច ដល់មន្ត្រីក្រោមឱវាទ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។

យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តកែប បានឱ្យដឹងថា ក្នុងកិច្ចប្រជុំមួយ នៅរសៀលថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បាន​ដាក់ចេញនូវវិធានការសំខាន់ៗចំនួន៨ រួមមាន៖ ១- ត្រូវបង្កើនក្តាប់សភាពការណ៍ អំពីផែនការ ឧបាយកលរបស់ពួកប្រឆាំងក្រៅច្បាប់ ដែលប៉ុនប៉ងបង្កចលាចលសង្គម ប៉ុនប៉ងធ្វើភេរវកម្ម។ល។ ២- បន្តជំរុញការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ឱ្យមានសកម្មភាពផុលផុស។ ៣- បង្កើនវិធានការសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានម៉ឺងម៉ាត់ នៅតាមគោលដៅប្រារព្ធពិធីបុណ្យ គោលដៅកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ដូចជា ទីវត្តអារាម រមណីយដ្ឋាន និងគោលដៅទេសចរណ៍។ ៤- បង្ការទប់ស្កាត់និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពដែលបង្កដោយក្មេងទំនើង អំពើហិង្សា ការប្រើប្រាស់អាវុធគ្រឿងផ្ទុះគ្រាប់រំសេវ ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការជួញដូរ-ប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ៥- ជំរុញការចុះរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍នៅគ្រប់គោលដៅ បញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់ផ្សេងៗ(ទាំងពេលយប់ និងពេលថ្ងៃ)។ ៦- យកចិត្តទុកដាក់ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានស្មារតីក្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយផ្សេងៗ។ និង៧- ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងត្រៀមកម្លាំងសម្រាប់ចេញអន្តរាគមន៍។ពេលមានហេតុការណ៍ចៃដន្យកើតឡើង។ ហើយនិង៨- ចាត់តាំងក្រុមប្រតិកម្មរហ័ស តាមដានរាល់ព័ត៌មានពីគ្រប់រូបភាព ដោយធ្វើការស្រាវជ្រាវ ឆ្លើយតបបកស្រាយបំភ្លឺ និងចាត់វិធានការបន្សាបឱ្យបានទាន់ពេលវេលានៅព័ត៌មានប្រឌិត ក្លែងក្លាយដែលមានចរិតញុះញង់បំពុលបរិយាកាសសង្គម ដើម្បីបញ្ជៀសនូវភាពចរាចលសង្គម។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមក្នុងខែកញ្ញា ឆ្នាំ២០២៥ កន្លងមកនេះ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ