ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាស្នើចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនរកស៊ី​នៅខេត្តបាត់ដំបងលើការកែច្នៃផលិតផលកសិកម្មដ៏សំបូរបែប

13 ម៉ោង មុន

ខេត្តបាត់ដំបង៖ កម្ពុជា បានធ្វើការស្នើដល់ភាគីចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនរកស៊ី​នៅខេត្តបាត់ដំបង លើការកែច្នៃផលិតផលកសិកម្មដ៏សំបូរបែប។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅរសៀលថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម…

ខេត្តបាត់ដំបង៖ កម្ពុជា បានធ្វើការស្នើដល់ភាគីចិនជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនរកស៊ី​នៅខេត្តបាត់ដំបង លើការកែច្នៃផលិតផលកសិកម្មដ៏សំបូរបែប។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅរសៀលថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងឈ្វេងយល់ពីសក្តានុពលនៅខេត្តបាត់ដំបង។

​​ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូន ឯកឧត្តម អគ្គកុងស៊ុល ពីសក្តានុពលរបស់ខេត្តបាត់ដំបងថា ​ ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលលើវិស័យ កសិកម្ម និងទេសចរណ៍ និងសេវាកម្ម មានប្រជាជនជាង១លាន ៣សែននាក់ មាន១៤ ក្រុង-ស្រុក ភាគច្រើន បងប្អូនប្រជាពលរដ្ឋប្រកបរបរកសិកម្ម។ ហើយខេត្តបាត់ដំបង គឺជាខេត្តដែលកំពុងអភិវឌ្ឍន៍ មិនត្រឹមតែមានសក្ដានុពលខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរ ដោយក្នុងក្រុងបាត់ដំបង មានសំណង់បុរាណជាង ៨០០ ខ្នងផ្ទះ និងមានវត្តបុរាណជាច្រើនដែលមានវ័យចំណាស់ជាង ១០០ឆ្នាំត្រូវបានថែរក្សា និងអភិរក្ស ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានស្នើភាគីចិនជួយកៀរគរអ្នក វិនិយោគចិនមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា លើការកែច្នៃផលិតផលកសិកម្មដ៏សំបូរបែប។

​ជាការឆ្លើយតប លោក លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បានទទួលយកនូវអ្វីដែល អ្វីដែល ឯកឧត្តមអភិបាលខេត្ត បានលើកឡើង។

ក្នុងជំនួបនេះដែរ លោក​ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប ក៏បានថ្លែងអំណរគុណ​រដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងបានផ្តល់ឱកាសបានសិក្សាឈ្វេងយល់ពីសក្តានុពល និងស្វែងយល់អំពីឱកាសវិនិយោគ ក្នុងខេត្តបាត់ដំបង ដែលជាខេត្តដ៏ល្អមួយនេះ ជាពិសេសយើងមានឆន្ទៈដូចគ្នា ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ។

លោក លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិន គូសបញ្ជាក់ ថាការជួបសម្តែងការគួរសមនាពេលនេះដែរ គឺមានគោលបំណង ដើម្បីស្វែងរកការគាំទ្រ និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការលើកកម្ពស់វិស័យទេសចរណ៍ និងការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសខេត្តបាត់ដំបង និងសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីលើកតម្កើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរឡើងថែមទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ