រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលយុត្តិធម៍ នៃការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានឲ្យដឹងថា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះកម្លាំងជំនាញបានរៀបចំ នឹងបញ្ជូនឈ្មួញគ្រឿងញៀន២ នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដែលជាប់ពាក់ពន្ធករណី កែច្នៃ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រមាណ៥៧ គីឡូក្រាម ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ជនសង្ស័យទាំង២ នាក់នោះមាន ៖ ម្នាក់ឈ្មោះ NGUYEN CAO PHUC ភេទប្រុស អាយុ២២ ឆ្នាំ និងម្នាក់ឈ្មោះ NGUYEN VAN CANH ភេទប្រុស អាយុ២៨ ឆ្នាំ។
សូមជម្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេ នីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែន សុខ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការ បានបើកប្រតិបត្តិការបង្ក្រាបទីតាំង កែច្នៃ ជួញដូរ និងរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀនចំនួន៧ ទីតាំង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទាំង៧ទីតាំងនេះ សមត្ថកិច្ចជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន ៖
-សារធាតុញៀនទម្ងន់ប្រហែល៧ គីឡូក្រាម
-សារធាតុផ្សំ (មិនច្បាស់) ទម្ងន់ប្រហែល៥០ គីឡូក្រាម
-ឧបករណ៍សម្រាប់កៀបមាត់ថង់ ចំនួន៣
-ឧបករណ៍សម្រាប់ក្រឡុកថ្នាំញៀន ចំនួន១
-លិខិតឆ្លងដែន ជនជាតិវៀតណាម ចំនួន២ច្បាប់៕
ចែករំលែកព័តមាននេះ