ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ ជួបសំណេះសំណាល​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ​របស់​ទាហាន​ខ្មែរ ១៨រូប ដែល​ថៃ​ឃុំខ្លួន

56 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​សុក្រ ទី​១៩ កញ្ញា ២០២៥ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​សុក្រ ទី​១៩ កញ្ញា ២០២៥ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយនឹង​ភរិយា គឺ​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជួប​ជាមួយ​ក្រុម​គ្រួសារ​របស់​វីរ​កងទ័ព​កម្ពុជា​ទាំង ១៨​រូប ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន​របស់​កងទ័ព​ថៃ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត រួម​ជាមួយនឹង​ភរិយា ជួប​សំណេះសំណាល​ជាមួយ​គ្រួសារ​សារ​យោធិន ១៨​រូប នាពេល​នេះ ដើម្បី​សាកសួរ​សុខទុក្ខ និង​បញ្ជាក់​អំពី​ជំហរ​របស់​រាជរដ្ឋាភិបាល ដែល​បាន​និង​កំពុងធ្វើការ​យ៉ាង​សកម្ម​លើ​គ្រប់​យន្តការ​ទាំងអស់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​ការពារ​អាយុជីវិត​, សេចក្តីសុខ​សុវត្ថិភាព និង​ព្យាយាម​ឱ្យ​ដោះ​លែង​កងកម្លាំង​របស់​យើង​ទាំង ១៨​នាក់​នោះ វិល​ត្រឡប់​មក​វិញ​ឱ្យ​បាន​ឆាប់រហ័ស ។ សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា «​អាយុជីវិត សុខទុក្ខ និង​សេរីភាព​ភាព​របស់​បងប្អូន គឺ​ស្ថិត​ក្នុង​ការ​គិតគូរ​របស់​រាជរដ្ឋាភិបាល​ជា​និច្ច​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ