ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​ពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ B លើ​ស្ត្រី​មាន​ផ្ទៃពោះ និង​វិធី​ការពារ​ទារក​របស់​អ្នក​តាំងពី​ក្នុង​ផ្ទៃ

55 នាទី មុន

ជំងឺ​រលាក​ថ្លើម​ប្រភេទ B គឺជា​ការ​បង្ក​រោគ​ក្នុង​ថ្លើម​ដោយ​វីរុស​។ ជំងឺ​នេះ​មាន​គ្រោះថ្នាក់​ព្រោះ​មនុស្ស​ភាគច្រើន​ដែល​ឆ្លង​វីរុស​នេះ អាច​ក្លាយជា​អ្នក​ផ្ទុក​វីរុស​ពេញ​មួយ​ជីវិត ដែល​អាច​នាំ​ឱ្យ​ខូច​ថ្លើម​, ខ្សោយ​ថ្លើម និង​មហារីក​ថ្លើម​។ អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​គឺ មនុស្ស​ភាគច្រើន​មិន​មាន​រោគ​សញ្ញា​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ…

ជំងឺ​រលាក​ថ្លើម​ប្រភេទ B គឺជា​ការ​បង្ក​រោគ​ក្នុង​ថ្លើម​ដោយ​វីរុស​។ ជំងឺ​នេះ​មាន​គ្រោះថ្នាក់​ព្រោះ​មនុស្ស​ភាគច្រើន​ដែល​ឆ្លង​វីរុស​នេះ អាច​ក្លាយជា​អ្នក​ផ្ទុក​វីរុស​ពេញ​មួយ​ជីវិត ដែល​អាច​នាំ​ឱ្យ​ខូច​ថ្លើម​, ខ្សោយ​ថ្លើម និង​មហារីក​ថ្លើម​។ អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​គឺ មនុស្ស​ភាគច្រើន​មិន​មាន​រោគ​សញ្ញា​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ហើយ​ក៏​មិនដឹង​ថា​ខ្លួន​មាន​ជំងឺ​នេះ​ដែរ ប៉ុន្តែ​នៅ​តែ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​។ សម្រាប់​ហេតុផល​នេះ​ហើយ ទើប​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​រូប​គួរតែ​ធ្វើតេស្ត​រក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B​។

ហេតុ​អ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ត្រូវធ្វើ​តេស្ត?
ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ ហើយ​ធ្វើតេស្ត​ឃើញ​មាន​វិជ្ជមាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B នោះ គ្រូពេទ្យ​អាច​ចាត់វិធានការ​ការពារ​ទារក​របស់​អ្នក​ភ្លាម​ៗ​ក្រោយ​ពេល​កើត​។ ទារក​ដែល​ត្រូវ​បានការ​ពារ​ត្រឹមត្រូវ គឺ​កម្រ​នឹង​ឆ្លង​ជំងឺ​នេះ​ណាស់​។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ទារក​ឆ្លង​មេរោគ​នេះ ពួក​គេ​ទំនងជា​នឹង​វិ​វត្ត​ទៅ​ជា​អ្នក​ផ្ទុកមេរោគ​ពេញ​មួយ​ជីវិត​។

ត្រូវធ្វើ​អ្វីខ្លះ​បើ​អ្នកមាន​ផ្ទៃពោះ ហើយ​កើត​ជំងឺ​នេះ?
ប្រសិនបើ​អ្នក​ធ្វើតេស្ត​ឃើញ​វិជ្ជមាន អ្នក​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវ​។ គ្រូពេទ្យ​អាច​ណែនាំ​វិធី​ព្យាបាល​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​មេរោគ​ទៅ​ទារក​ក្នុង​ផ្ទៃ​។

វិធី​ការពារ​ទារក​របស់​អ្នក​មិន​ឱ្យ​ឆ្លង​ជំងឺ​នេះ
ប្រសិនបើ​អ្នក​មិន​ទាន់​ធ្វើតេស្ត​: សូម​ស្នើ​សុំ​គ្រូពេទ្យ​ឱ្យធ្វើ​តេស្ត​ឈាម​រក​វីរុស​រលាក​ថ្លើម​ប្រភេទ B​។
ប្រសិនបើ​លទ្ធផល​អវិជ្ជមាន​: អ្នក​អាច​សួរ​គ្រូពេទ្យ​អំពី​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​។
ប្រសិនបើ​លទ្ធផល​វិជ្ជមាន​: គ្រូពេទ្យ​នឹង​តាមដាន​សុខភាព​របស់​អ្នក និង​ផ្តល់​ការ​ព្យាបាល​ត្រឹមត្រូវ​។ ក្រោយ​ពេល​កើត កូន​របស់​អ្នក​នឹង​ទទួល​បាន​វ៉ាក់សាំង​ដូ​ស​ដំបូង​ភ្លាម​ៗ និង​ថ្នាំ HBIG ដើម្បី​ការពារ​។ កូន​របស់​អ្នក​ត្រូវ​បន្ត​ចាក់​វ៉ាក់សាំង​តាម​ការ​កំណត់​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ពេញលេញ​។
បន្ទាប់​ពី​កូន​របស់​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន គ្រូពេទ្យ​នឹង​ធ្វើតេស្ត​ឈាម​ដើម្បី​បញ្ជាក់​ថា​កូន​របស់​អ្នកមាន​ភាពស៊ាំ​នឹង​វីរុស​នេះ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​បំបៅ​ដោះ​កូន​មិន​អាច​ចម្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ B បាន​ឡើយ​។

ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា ឬ​ការ​ព្រួយបារម្ភ​ណាមួយ សូម​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ដើម្បី​ទទួល​បានការ​ពិនិត្យ និង​ការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​៕

ប្រភព​៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ