ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ហាង​មួយ​កន្លែង​ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ហាង​យីហោ «​ម៉ា​ដាម​ដា បា​» ខូចខាត​ម៉ាស៊ីនត្រជាក់ រួម​សម្ភារ​មួយ​ចំនួន បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ហាង​យីហោ «​ម៉ា​ដាម​ដា បា​» ខូចខាត​ម៉ាស៊ីនត្រជាក់ រួម​សម្ភារ​មួយ​ចំនួន បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវ​លេខ​៧៩​បេ​តេ ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ពី​ប្រជាពលរដ្ឋ បានអោយ​ដឹង​ថា ពួក​គាត់​ជា​អ្នក​ជិតខាង បានឮ​សំឡេង​ទុ​ស្សេ​ខ្សែភ្លើង រហូត​មាន​ផ្សែង​ហ៊ុយ​ខ្មួលខ្មាញ់ ទើប​ដឹង​ថា មាន​អគ្គិភ័យ​ឆាបឆេះ​។ ភ្លាម​ៗ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ មក​បាញ់​ពន្លត់​ផង​ដែរ តែ​មិន​អាច​គ្រប់គ្រង​បាន ទើប​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច ចុះ​មក​អន្តរាគមន៍ ដើម្បី​កុំអោយ​មានការ​រាលដាល​ដល់​ផ្ទះ​ក្បែរ​ខ​ង ។

ប្រភព​ពី​ម្ចាស់​ហាង​បានអោយ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​ហៅ​ក្រុម​ជាង មក​កាន់​ហាង​របស់​គាត់ ក្នុង​គោលបំណង ដើម្បី​មក​ពិនិត្យ​មើល​ម៉ាស៊ីនត្រជាក់ រួម​ទាំង​ជួសជុល​ប្រព័ន្ធ​ភ្លើង​ឡើង​វិញ​ផង​ដែរ​។ ខណៈ​ពេល​ជួសជុល​រួចរាល់ ក្រុម​ជាង​ខាងលើ បាន​មក​ប្រាប់​ម្ចាស់​ហាង​ថា សុំ​ថ្លៃ​ឈ្នួល​ជួសជុល ប៉ុន្តែ​មិន​ទាន់​បាន​លុយ​ផង ក៏​ស្រាប់តែ​ឆាបឆេះ​ចេញពី​ខ្សែភ្លើង ដែល​សង្ស័យ​ឆ្លង​ចរន្ត បណ្តាល​អោយ​ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ យ៉ាង​រហ័ស​តែ​ម្តង ។

អគ្គិភ័យ​នេះ​ដែរ បាន​បង្ក​ការ​ខូចខាត​សម្ភារ​មួយ​ចំនួន និង​បាន​បណ្តាល​អោយ​ម្ចាស់​ហាង​ខាងលើ ឈ្លក់ផ្សែង​សន្លប់ តែ​សំណាងល្អ មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​នោះ​ឡើយ​។ ក្នុង​នោះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​៦​គ្រឿង បាញ់​អោយរ​លត់​ជា​ស្ថាពរ​។ ចំពោះ​មូលហេតុ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ