ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសក្រុង​បា​វិត ​​ចាប់ខ្លួន​វៀតណាម​០៤​នាក់​ ដក​ហូត​អាវុធ​១​ដើម ​និង​ថ្នាំ​ញៀន​មួយ​ចំនួន

13 ម៉ោង មុន

ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​នគ​បាល​ចុះ​បង្ក្រាប ​និង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​វៀតណាម​ ០៤​នាក់​ និង​វត្ថុ​តាង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយរៀង​ ដើម្បី​ចាត់ការ​តាម​ច្បាប់ ​ពាក់ព័ន្ធ​ករណី​ជួញដូរ រក្សា​ទុក ​ដឹក​ជញ្ជូន…

ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​នគ​បាល​ចុះ​បង្ក្រាប ​និង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​វៀតណាម​ ០៤​នាក់​ និង​វត្ថុ​តាង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយរៀង​ ដើម្បី​ចាត់ការ​តាម​ច្បាប់ ​ពាក់ព័ន្ធ​ករណី​ជួញដូរ រក្សា​ទុក ​ដឹក​ជញ្ជូន ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ​។

បើ​តាម​នគ​បាល​ខេត្តស្វាយរៀង​ បានអោយ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ​ថា សមត្ថកិច្ច​ចាប់ខ្លួន
ជនសង្ស័យ ជនជាតិ​វៀតណាម​០៤​នាក់​រួម​មាន ​៖
១.​ឈ្មោះ ង្វៀ​ង ហា​យ​ហ័​រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត​ក្រុង​បា​វិត​។
២.​ឈ្មោះ ចូ​វ វ៉ា​ន់​ទុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត​ក្រុង​បា​វិត​។
៣.​ឈ្មោះ ហូ ស៊ុន​ទិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជូ​ល​ភូមិ​បា​វិត​កណ្តាល សង្កាត់ ក្រុង​បា​វិត​។
៤.​ឈ្មោះ ធី វឹក​ស៊ឹ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ​។

ប្រភព​បន្ត​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៍​ម៉ឺង​ម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ឡាយ ជុង​ហេង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ​ឆ្នាំ​២០២៥ ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក ​ដឹក​ជញ្ជូន ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន នៅ​ចំណុច​បន្ទប់​ជួល ​ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ដោយ​បាន​ឃាត់ខ្លួន​​ជនសង្ស័យ​០៤​នាក់ ​និង​ដកហូត​ចាប់​យក​សម្ភារៈ ​រួម​មាន​ ៖
-សរុប​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់ ៦៦៥.៨៦​ក្រាម
-អាវុធ​វែង ​០១​ដើម គ្រាប់​២៣ គ្រាប់ ស៊ី​ម៉ែ​ល​០១
-ទូរ​សព្ទ​ដៃ ០៥ គ្រឿង
-ជញ្ជីង​ថ្លឹង​ថ្នាំ​០១ គ្រឿង​
*ម៉ា​ស៊ី​ន​គាប​ថង់​០១​គ្រឿង​
-លិ​ខ​ត​ឆ្លង​ដែន​០២​ក្បាល​
-អត្តសញ្ញាណប័ណ្ណ​វៀតណាម​ ០១​សន្លឹក
-ព្រមទាំង​ឧបករណ៍ សម្ភារ​មួយ​ចំនួន​ទៀត ​។

ប​ច្ចប្ប​ន្ន​ជនសង្ស័យ ​រួម​ជាមួយ​វត្ថុ​តាង​ ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​ខេត្ត ​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ