នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
រាជធានីភ្នំពេញ ៖ លោក ឆាយ វីរៈ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ លោក ឆាយ វីរៈ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ លោក ឆាយ វីរៈ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ កញ្ញា២០២៥នេះ បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែប្រគល់ជូនមន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៨០នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ។
អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលប្រគល់ជូននាពេលនេះរួមមាន ៖ ឧបត្ថម្ភជូនអង្គភាព នៃការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១០,០០០,០០០រៀល, ភេសជ្ជៈចំនួន៥០កេស, ឧបត្ថម្ភជូនប្រធានការិយាល័យ ១រូប ចំនួន ៨០០,០០០រៀល,អនុប្រធានការិយាល័យ ១៧រូប ក្នុង ១រូប ចំនួន២០០,០០០រៀល, មន្ត្រី ចំនួន ១៦២រូប ក្នុង ១រូបចំនួន៥០,០០០រៀល។ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់មន្ត្រីក្នុងអង្គភាពចំនួន ១៨០រូប ដោយក្នុង ០១រូប ទទួលបាន អង្គរ២៥គីឡូក្រាម មី០១កេសតូចទឹកក្រូច០១កេស ទឹកបរិសុទ្ធ០១ កេស, ភេសជ្ជៈ២ កេស ត្រីខ ០១ យូរ និងឃីត ០១ កញ្ចប់ ។
លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចធិបតីនិងលោកជំទាវបណ្ឌិត,ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជូនដល់បងប្អូន និងក្រុមគ្រួសារ។លោកបន្តថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខបងប្អូនជាកងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបំពេញការងារបម្រើប្រជាពលរដ្ឋបានល្អកន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចាត់ចែងឱ្យរដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយសម្តេច និងលោកជំទាវបណ្ឌិត មកប្រគល់ជូនដោយផ្ទាល់ដៃ នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យពួកគាត់បានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ៕
ចែករំលែកព័តមាននេះ