ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​កំពុង​ជួប​វា​ទេ? កុំ​ទុក​ឱ្យ​​យឺត​ពេល​៖ ៧ សញ្ញាណ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដែល​អ្នក​ត្រូវ​តែ​ដឹង

7 ម៉ោង មុន

ជំងឺ​ធ្លាក់​ទឹកចិត្ត​មិនមែន​គ្រាន់តែ​ជា​អារម្មណ៍​សោកសៅ​ធម្មតា​ទេ វា​ជា​ជំងឺផ្លូវចិត្ត​ដ៏​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត (​ការងារ សាលារៀន ទំនាក់ទំនង​សង្គម​)​។ យោង​តាម​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នេះ​ជា​រោគ​សញ្ញា​ចម្បង​ដែល​អ្នក​ត្រូវ​ដឹង និង​ចំណាំ​ដើម្បី​ស្វែងរក​ជំនួយ​ទាន់​ពេល​៖ តើ​អ្វី​ជា​ចំណុច​សំខាន់​បំផុត​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត?អារម្មណ៍​ធ្លាក់​ចុះ​ខ្លាំង​៖ អ្នក​ជួប​ប្រទះ​នូវ​អារម្មណ៍​សោកសៅ​,…

ជំងឺ​ធ្លាក់​ទឹកចិត្ត​មិនមែន​គ្រាន់តែ​ជា​អារម្មណ៍​សោកសៅ​ធម្មតា​ទេ វា​ជា​ជំងឺផ្លូវចិត្ត​ដ៏​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត (​ការងារ សាលារៀន ទំនាក់ទំនង​សង្គម​)​។

យោង​តាម​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នេះ​ជា​រោគ​សញ្ញា​ចម្បង​ដែល​អ្នក​ត្រូវ​ដឹង និង​ចំណាំ​ដើម្បី​ស្វែងរក​ជំនួយ​ទាន់​ពេល​៖

តើ​អ្វី​ជា​ចំណុច​សំខាន់​បំផុត​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត?
អារម្មណ៍​ធ្លាក់​ចុះ​ខ្លាំង​៖ អ្នក​ជួប​ប្រទះ​នូវ​អារម្មណ៍​សោកសៅ​, ឆាប់​ខឹង​, ឬ​មាន​អារម្មណ៍​ទទេ​ស្អាត​ជា​និច្ច​។

បាត់បង់​ចំណាប់អារម្មណ៍​/​រីករាយ​៖ បាត់បង់​ភាព​រីករាយ ឬ​ចំណាប់អារម្មណ៍​លើ​សកម្មភាព​ដែល​អ្នក​ធ្លាប់​ចូល​ចិត្ត​ធ្វើ​ពី​មុន​។
លក្ខខណ្ឌ​សំខាន់​៖ វគ្គ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​នេះ​ខុស​ពី​ការ​ប្រែប្រួល​អារម្មណ៍​ធម្មតា ព្រោះ​វា​មាន​រយៈពេល​ស្ទើរតែ​ពេញ​មួយ​ថ្ងៃ​, ស្ទើរតែ​រៀងរាល់ថ្ងៃ​, យ៉ាង​ហោច​ណាស់​ពី​រស​ប្ដា​ហ៍​**​។

៧ រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​បង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ​៖
ក្រៅពី​ចំណុច​ស្នូល​ខាងលើ រោគ​សញ្ញា​ផ្សេង​ទៀត​ក៏​អាច​មាន​វត្តមាន​ផង​ដែរ​ដែល​រួម​មាន​៖

ការ​ផ្តោតអារម្មណ៍​មិនល្អ​៖ ពិបាក​គិត​, ពិបាក​ធ្វើការ​សម្រេចចិត្ត ឬ​ពិបាក​ផ្តោតអារម្មណ៍​លើ​កិច្ចការ​ណាមួយ​។
បន្ទោស​ខ្លួនឯង​ខ្លាំង​ពេក​៖ មាន​អារម្មណ៍​នៃ​កំហុស​ខ្លាំង​ពេក ឬ​តម្លៃ​ខ្លួនឯង​ទាប​ហួសហេតុ​។
អស់សង្ឃឹម​នឹង​អនាគត​៖ មិន​មាន​ទស្សនវិស័យ​ល្អ​ចំពោះ​ជីវិត និង​មាន​អារម្មណ៍​ថា​គ្មាន​អ្វី​នឹង​ប្រសើរ​ឡើង​ឡើយ​។

គំនិតអាក្រក់​៖ មានគំនិត​អំពី​ការ​ស្លាប់ ឬ​ការ​ធ្វើ​អត្តឃាត (​ជា​សញ្ញា​ធ្ងន់ធ្ងរ​បំផុត​!)​។
រំខាន​ដំណេក​៖ គេង​មិន​លក់ (Insomnia) ឬ​គេង​ច្រើន​ហួសហេតុ​ពេក​។

ការ​ផ្លាស់​ប្តូរ​រាង​កាយ​៖ ការ​ផ្លាស់​ប្តូរ​ចំណង់​អាហារ ឬ​ការ​ឡើង​/​ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​។
អស់កម្លាំង​ជា​និច្ច​៖ មាន​អារម្មណ៍​អស់កម្លាំង​ខ្លាំង ឬ​ថាមពល​ទាប​ស្ទើរតែ​គ្រប់ពេល​។
ប្រសិនបើ​អ្នក ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​កំពុង​ជួប​ប្រទះ​រោគ​សញ្ញា​ទាំងនេះ​រយៈពេល​យូរ សូមកុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ស្វែងរក​ការ​ប្រឹក្សា​ជាមួយ​អ្នកឯកទេស​ផ្លូវ​ចិត្តជា​បន្ទាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ