ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាមក​មាន​ឈា.ម​! ៦ ជំងឺ​កា.ច​សាហា.វ​ដែល​លាក់ខ្លួន​នៅ​ពីក្រោយ​សញ្ញា​ព្រមាន​នេះ

6 ម៉ោង មុន

ការ​ឃើញ​ឈាម​នៅ​ក្នុង​លាមក មិនមែន​ជា​រឿង​ធម្មតា​ដែល​គួរ​មើល​រំលង​នោះ​ទេ​។ វា​ជា​សញ្ញា​ព្រមាន​ដ៏​ច្បាស់លាស់​មួយ​ដែល​ប្រាប់​ថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​កំពុង​មាន​បញ្ហា​ធ្ងន់ធ្ងរ​។ ឈាម​អាច​បង្ហាញ​ពី​ជំងឺ​តូចតាច​រហូត​ដល់​ជំងឺ​កាច​សាហាវ​ដែល​គំរាមកំហែង​ដល់​អាយុជីវិត​។ នេះ​ជា​ជំងឺ​គ្រោះថ្នាក់ ៦ ប្រភេទ ដែល​អាច​ចាប់ផ្តើម​ដោយ​រោគ​សញ្ញា “​លាមក​មាន​ឈាម​”៖…

ការ​ឃើញ​ឈាម​នៅ​ក្នុង​លាមក មិនមែន​ជា​រឿង​ធម្មតា​ដែល​គួរ​មើល​រំលង​នោះ​ទេ​។ វា​ជា​សញ្ញា​ព្រមាន​ដ៏​ច្បាស់លាស់​មួយ​ដែល​ប្រាប់​ថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​កំពុង​មាន​បញ្ហា​ធ្ងន់ធ្ងរ​។ ឈាម​អាច​បង្ហាញ​ពី​ជំងឺ​តូចតាច​រហូត​ដល់​ជំងឺ​កាច​សាហាវ​ដែល​គំរាមកំហែង​ដល់​អាយុជីវិត​។

នេះ​ជា​ជំងឺ​គ្រោះថ្នាក់ ៦ ប្រភេទ ដែល​អាច​ចាប់ផ្តើម​ដោយ​រោគ​សញ្ញា “​លាមក​មាន​ឈាម​”៖

១. ជំងឺ​ឫសដូងបាត
មូលហេតុ​: ជា​ទូទៅ​កើតឡើង​ចំពោះ​អ្នក​ដែល​ទល់លាមក​ញឹកញាប់ ឬ​មាន​លាមក​រឹង​ខ្លាំង ដែល​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​ដល់​ភ្នាស​រំអិល​នៅ​រន្ធ​គូថ​។
សញ្ញា​: ឈាម ស្រស់​ៗ ហូរ​ចេញ​ជា​ដំណក់ ឬ​ប្រឡាក់​ជាមួយ​លាមក​។ ជួនកាល​មានការ​ឈឺចាប់ ក្រហាយ និង​ហើម​ឫសដូង​នៅ​រន្ធ​គូថ​។
ចំណាំ​: បើ​មិន​បាត់ សូម​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល​។

២. ការ​ហូរ​ឈាម​ក្នុង​ពោះវៀនធំ
សញ្ញា​: មាន​ឈាម ស្រស់​ៗ ឬ​កំណក​ឈាម ចេញ​មក​ជាមួយ​លាមក ប៉ុន្តែ មិន​មានការ​ឈឺចាប់ នៅ​រន្ធ​គូថ (​ព្រោះ​មិន​មានការ​ទល់លាមក​)​។
ដំបូន្មាន​: ប្រសិនបើ​ហូរ​ឈាម​តិចតួច​អាច​តាមដាន​បាន​។ ប៉ុន្តែ​បើ​ហូរ​ឈាម​ច្រើន ត្រូវ​សម្រាក​, តម​អាហារ និង​ទឹក ហើយ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​។

៣. ហូរ​ឈាម​ក្នុង​ក្រពះ ឬ​ពោះវៀនតូច
សញ្ញា​: រោគ​សញ្ញា​អាច​ចាប់ផ្តើម​ដោយ​ក្អួត​ឈាម (​ឬ​មិន​ក្អួត​) អម​ដោយ​លាមក​មាន​ឈាម ដែល​មាន​ពណ៌ ងងឹត ឫ​ស្ទើរតែ​ខ្មៅ (​ដូច​ជ័រ​)​។ នេះ​បណ្តាល​មក​ពី​ឈាម​បាន​រំលាយ​ដោយ​អាស៊ីត​ក្រពះ​។
ដាស់តឿន​: បើ​ហូរ​ឈាម​ច្រើន សូម​តម​អាហារ និង​ភេសជ្ជៈ ហើយ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​។

៤. ជំងឺ​មួល​/​រាក
សញ្ញា​: រាក​ខ្លាំង ហើយ​លាមក​មាន ស្លេស្ម និង​ឈាម ព្រមទាំង​មាន ក្លិនស្អុយ​ខ្លាំង​។ នេះ​អាច​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​ក្នុង​ពោះវៀនធំ ដែល​នាំ​ឲ្យ​មានការ​រលាក និង​ដំបៅ​។
ដំណោះស្រាយ​: ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​លាមក​ឲ្យ​ដឹង​មូលហេតុ​ពិតប្រាកដ និង​ទទួល​ការ​ព្យាបាល​តាម​មេរោគ​។

៥. មហារីក​ពោះវៀនធំ
មូលហេតុ​: ដុំ​សាច់​មហារីក​បង្ក​ឲ្យ​មាន​ដំបៅ ជា​ពិសេស​នៅ​ជិត​រន្ធ​គូថ ដែល​បង្កើន​ហានិភ័យ​នៃ​ឈាម​ក្នុង​លាមក​។
ហានិភ័យ​: ច្រើន​កើត​លើ​មនុស្ស​ពេញវ័យ ចាប់ពី ៤០-៥០ ឆ្នាំ​ឡើង​ទៅ​។ ហានិភ័យ​កាន់តែ​ខ្ពស់​បើ​មាន​ប្រវត្តិ​គ្រួសារ​។
ការ​ការពារ​: កាត់​បន្ថយ​សាច់​ក្រហម​, អាហារ​ដុត ឬ​ជក់​ផ្សែង​, ឈប់​ជក់បារី​/​ផឹកស្រា និង​ហាត់ប្រាណ​ឲ្យ​ទៀងទាត់​។

៦. ជំងឺ​ពោះវៀន​ខ្វះ​ឈាម
មូលហេតុ​: កង្វះ​លំហូរ​ឈាម​ទៅ​កាន់​ពោះវៀន ដែល​ធ្វើ​ឲ្យ​កោសិកា​ពោះវៀន​ខូចខាត និង​អាច​រលួយ​។
សញ្ញា​គ្រោះថ្នាក់​: ឈឺពោះ​ធ្ងន់ធ្ងរ (​អាច​ដល់​ថ្នាក់​សន្លប់​) អម​ដោយ លាមក​មាន​ឈាម​។ ស្ថានភាព​នេះ​ធ្ងន់ធ្ងរ និង​អាច​នាំ​ឲ្យ​មានការ​ឆ្លង​មេរោគ​ក្នុង​ឈាម និង​ស្លាប់​។
ដាស់តឿន​: បើ​មាន​រោគ​សញ្ញា​ឈឺពោះ​ធ្ងន់ធ្ងរ រួម​ជាមួយ​លាមក​មាន​ឈាម ត្រូវ​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។ ការ​វះកាត់​អាច​ត្រូវ​បាន​ទាមទារ​។

សំខាន់​ត្រូវ​ដឹង​៖ លាមក​ពណ៌​ក្រហម ឬ​ខ្មៅ មិនមែន​សុទ្ធតែ​ជា​ឈាម​ជា​និច្ច​ទេ​។ វា​អាច​បណ្តាល​មក​ពី​ការ​ញ៉ាំ​អាហារ​ដែល​មាន​ពណ៌ (​ដូច​ជា​ឈាម​សត្វ​) ឬ​លេបថ្នាំ​មួយ​ចំនួន​។

ដំបូន្មាន​ចុង​ក្រោយ​: បើ​អ្នក​ឃើញ​លាមក​មាន​ឈាម ឬ​មាន​ពណ៌​ដូច​ឈាម ហើយ​មិន​មាន​រោគ​សញ្ញា​ផ្សេង​ទៀត អ្នក​អាច​សាកល្បង​ផ្លាស់​ប្តូរ​របប​អាហារ (​ញ៉ាំ​បន្លែ ផ្លែ​ឈើ ផឹកទឹក​) រយៈពេល​ខ្លី​សិន​។ ប៉ុន្តែ​ប្រសិនបើ​អ្នក មិន​ប្រាកដ​ចិត្ត ឬ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ខាងលើ សូម​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​!៕

(​ប្រភព​៖ បរទេស​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ