ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឈឺចាប់​ស្ងាត់ស្ងៀម ៖ ភាគច្រើន​កើត​លើ​មនុស្ស​ស្រី ! ជំងឺ Lupus ទាមទារ​ការ​ព្យាបាល​រយៈពេល​វែង និង​ងាយ​លាប់​វិញ

7 ម៉ោង មុន

មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​ធ្លាប់​លឺ​ឬ​ស្គាល់​ជំងឺ Lupus​។ នេះ​ប្រហែល​មក​ពី​ជំងឺ​នេះ មិន​មានឈ្មោះ​ជា​ខេមរភាសា​។ ផ្ទុយ​ទៅ​វិញ ជំងឺ​នេះ​ត្រូវ​បាន​សង្កេត​ឃើញ​កើត​មាន​លើ​ប្រជាជន​អាស៊ី (Prevalence) ក្នុង​ចំនួន​ពី ៣០…

មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​ធ្លាប់​លឺ​ឬ​ស្គាល់​ជំងឺ Lupus​។ នេះ​ប្រហែល​មក​ពី​ជំងឺ​នេះ មិន​មានឈ្មោះ​ជា​ខេមរភាសា​។ ផ្ទុយ​ទៅ​វិញ ជំងឺ​នេះ​ត្រូវ​បាន​សង្កេត​ឃើញ​កើត​មាន​លើ​ប្រជាជន​អាស៊ី (Prevalence) ក្នុង​ចំនួន​ពី ៣០ ទៅ ៥០​នាក់ ក្នុង​ចំណោម​ប្រជាជន ១០០,០០០​នាក់ (​ភាគច្រើន​កើតឡើង​ទៅ​លើ​មនុស្ស​ស្រី​)​។ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។

Lupus ជា​ជំងឺ​មួយ​ដែល​បង្ក​ឡើង​ដោយ​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ការពារ (Auto Immune Disease)​។ ជា​ទូទៅ​ជំងឺ​នេះ ប៉ះពាល់​ទៅ​លើ​សរីរាង្គ​ច្រើន​ក្នុង​ពេល​តែ​មួយ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​។

ក​) រោគ​សញ្ញា​ដែល​យើង​អាច​ឃើញ​មាន​ដូច​ជា​៖

– អស់កម្លាំង

– គ្រុនក្តៅ

– ជ្រុះ​សក់ និង​មាន​បញ្ហា​លើ​ស្បែក​ពិសេស​លើ​មុខ

– ឈឺសន្លាក់

– បាត់បង់​គ្រាប់​ឈាម (​ឈាមក្រហម ឈាមស ឬ ផ្លា​កែ​ត​)

– បញ្ហា​តម្រងនោម​ដូច​ជា ទឹកនោមប្រៃ​ជាដើម (​ការ​ដែល​មានការ​ប៉ះពាល់​លើ​តម្រងនោម ជា​កត្តា​កំណត់​នូវ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​)​។

ខ​)​ការ​ព្យាបាល​៖

ការ​ព្យាបាល​ជា​ទូទៅ​ទាមទារ​រយៈពេល​យូរ (​លើស​ពី​មួយ​ឆ្នាំ​) ហើយ​ពេល​ខ្លះ​ជំងឺ​នេះ​អាច​លាប់​វិញ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ