ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​បញ្ជូន​ដ្រូន​ជាង​៥០០​គ្រឿង​ និង​មីស៊ីល​៤០​គ្រា​.ប់​វា.យ​ប្រ.ហារ​ស្លា.ប់​អ៊ុយ​ក្រែន​៣​នាក់

5 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ​​​រុស្ស៊ី​វាយ​សង្គ្រប់​អ៊ុយ​ក្រែន​ដោយ​ដ្រូន និង​មីស៊ីល​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៣​នាក់​ និង​របួស​រាប់​សិប​នាក់​។ នេះ​បើ​​តាម​ការ​បញ្ជាក់​របស់លោក​ហ្សេឡិនស្គី​​​។ ​តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​នៅ​លើ​បណ្ដាញ​តេ​ឡេ​ក្រាម​ លោក​រៀប​រាប់​ថា​រុស្ស៊ី​បញ្ជូន​ដ្រូន​៥៨០​គ្រឿង​ និង​មីស៊ីល​៤០​គ្រាប់​វាយ​ប្រហារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​អ៊ុយ​ក្រែន​, រោង​ចក្រ​របស់​ជន​ស៊ីវិល និង​អគារ​ស្នាក់​នៅ​របស់​ជន​ស៊ីវិល​។…

ទី​ក្រុង​កៀវ៖ ​​​រុស្ស៊ី​វាយ​សង្គ្រប់​អ៊ុយ​ក្រែន​ដោយ​ដ្រូន និង​មីស៊ីល​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៣​នាក់​ និង​របួស​រាប់​សិប​នាក់​។ នេះ​បើ​​តាម​ការ​បញ្ជាក់​របស់លោក​ហ្សេឡិនស្គី​​​។ ​តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​នៅ​លើ​បណ្ដាញ​តេ​ឡេ​ក្រាម​ លោក​រៀប​រាប់​ថា​រុស្ស៊ី​បញ្ជូន​ដ្រូន​៥៨០​គ្រឿង​ និង​មីស៊ីល​៤០​គ្រាប់​វាយ​ប្រហារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​អ៊ុយ​ក្រែន​, រោង​ចក្រ​របស់​ជន​ស៊ីវិល និង​អគារ​ស្នាក់​នៅ​របស់​ជន​ស៊ីវិល​។

​មួយ​យប់​ទល់​ភ្លឺ​ លោក​ហ្សេឡិនស្គី​ថា​អ៊ុយ​ក្រែន​រង​ការ​វាយ​ប្រហារ​យ៉ាង​សន្ធាប់​ពី​រុស្ស៊ី​។ រាល់​ការ​វាយ​ប្រហារ​ទាំង​នេះ​មិន​មែន​ជា​គោល​ដៅ​យោធា​ទេ​។ ប៉ុន្តែ​ជា​ចេត​នា​បំភិត​បំភ័យ​ជន​ស៊ីវិល និង​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​អ៊ុយ​​ក្រែន​​។ នៅ​កណ្ដាល​ទី​ក្រុង​ឌី​នី​ប្រូ (Dnipro) មីស៊ីល​១​គ្រាប់​ដែល​ពាំ​នាំ​ទៅ​ជា​មួយ​នូវ​គ្រាប់​បែក​ចង្កោម​បាន​បាញ់​ចំ​អគារ​ស្នាក់​នៅ​របស់​ជន​ស៊ី​វិល​។

នៅ​ឌីនី​ប្រូ​ដដែល​នេះ មនុស្ស​ម្នាក់​​ស្លាប់​ និង​២៦​នាក់​រង​របួស​។ នេះ​បើ​​​តាម​ការ​បញ្ជាក់​បន្ថែម​ពី​អាជ្ញា​ធរ​ប្រចាំ​តំ​បន់​នោះ​។ ពួក​គេ​​បង្ហោះ​រូប​ភាព​ជា​ច្រើន​សន្លឹក​នៅ​លើ​តេ​ឡេ​ក្រាម​បង្ហាញ​រូប​អគារ​ដែល​ខូច​ខាត,​ ដំបូល​ត្រូវ​បំផ្លិច​បំផ្លា​ញ​អស់​, ​កញ្ចក់​បង្អួច​បែក​ខ្ចាយ​, អ្នក​ខ្លះ​ស្វះ​ស្វែង​រក​ការ​ជួយ​ផ្នែក​សុខា​ភិបាល​ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​ការ​នៅ​កន្លែង​កើត​ហេតុ​។

​មនុស្ស​២​នាក់​ស្លាប់​នៅ​​តំបន់​ឆឺនីហ៊ីវ (Chernihiv) និង​ក្មែល​នីត​ស្គី (Khmelnytskyi)។ នៅ​ដំណាក់​កាល​នេះ រុស្ស៊ី​ទំនង​ជា​ដូរ​យុទ្ធ​សាស្ត្រ​សង្គ្រាម​របស់​ខ្លួន​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​។ រុស្ស៊ី​ឥឡូវ​នេះ​ច្រើន​បញ្ជូន​ដ្រូន​ម្ដង​ៗ​រាប់​រយ​គ្រឿង​ទៅ​វាយ​ប្រហារ​។ ដូច្នេះ​ឃើញ​ថា​រុស្ស៊ី​បញ្ជូន​​កាន់​តែ​ច្រើន​ឡើង​ៗ​បើ​ប្រៀប​ធៀប​កាលពី​មុន​​រុស្ស៊ី​បញ្ជូន​ត្រឹម​រាប់​សិប​គ្រឿង​តែ​ប៉ុណ្ណោះ​​។

កាល​ពី​យប់​មិញ គេ​ស្ដាប់​ឮ​សំឡេង​​​ស៊ីរ៉ែន​ប្រកាស​អាសន្ន​រហូត​ដល់​១១​ម៉ោង​នៅ​តំបន់​ខ្លះ​។ រុស្ស៊ី​វាយ​ប្រហារ​ជា​២​ដំណាក់​កាល​ធំ​ៗ​។ នេះ​បើ​យោង​តាម​អ្នក​វិភាគ​អំពី​​​ស្ថាន​ការណ៍​សឹក​។ កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​អះ​អាង​ថា​យោធា​របស់​ខ្លួន​បាញ់​ទម្លាក់​ដ្រូន​៥៥២​គ្រឿង​ និង​មីស៊ីល​៣១​គ្រាប់​។ ប៉ូឡូញ​ដែល​នៅ​ជិត​ខាង​អ៊ុយ​ក្រែន​ រួម​ជា​មួយ​​​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​បាន​ចល័ត​យន្ត​ហោះ​ចម្បាំង​​ជា​ច្រើន​គ្រឿង​ដើម្បី​បង្ការ​ទុក​ជា​មុន ​ក្រែង​លោ​ដ្រូន​ ឬ​មីស៊ីល​រុស្ស៊ី​ហោះ​ចូល​ដែន​អាកាស​ខ្លួន​ដូច​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​។

ជា​ថ្មី​ម្ដង​ទៀត​ លោក​ហ្សេឡិន​ស្គី​សូម​អំពាវ​នាវ​ទៅ​ក្រុម​បស្ចិម​ប្រទេសផ្ដល់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ម៉្យាង​ទៀត​ លោក​ក៏​​សូម​អំពាវ​នាវ​ឱ្យ​ក្រុម​ប្រទេស​ទាំង​នោះ​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​ឱ្យ​បាន​ខ្លាំង​ក្លា​បន្ថែម​ទៀត​ផង​ដែរ​។ លោក​និយាយ​ដោយ​មោទក​ភាព​ថា​អ៊ុយ​ក្រែន​មាន​សមត្ថ​ភាព​ការ​ពារ​ខ្លួន​ និង​ការ​ពារ​អឺរ៉ុប​។ សំខាន់​ត្រូវ​ផ្ដល់​ខែល​ការ​ពារ​ដែន​អាកាសដែល​មាន​ប្រសិទ្ធ​​ភាព​​។ យើង​ត្រូវ​តែ​រួម​កម្លាំង​គ្នា​ធ្វើ​កិច្ច​ការ​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ