ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគបាលខេត្តស្វាយរៀង ដឹកនាំកម្លាំងចុះបង្ក្រាប និងចាប់ខ្លួនក្រុមក្មេងទំនើង០៤នាក់ជាប់ចោទពីបទចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ រួមមានដាវសាមូរ៉ៃ
ពូថៅ កាំបិតតូច ចំពាម ដែកឆាបចុងស្រួច ក្នុងគោលបំណងសម្រាប់ប្រហារមនុស្ស ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២៣ និង៤០នាទីយប់ ដោយទទួលបានបញ្ជាពីលោកអធិកានគរបាលក្រុង សមត្ថកិច្ចជំនាញក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស ធ្វើការល្បាតនៅមូលដ្ឋាន ។
លុះមកដល់ចំណុចភូមិបុស្សក្រសាំង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក៏មានម៉ូតូចំនួន៣គ្រឿង (ម៉ាកហុងដាដ្រីម គ្មានកាបាំងមុខ ម៉ាកអិចសាយទ័រ និងម៉ាកហ្វីណូ គ្មានស្លាកលេខ) ទាំង៣គ្រឿង ជិះប្រដេញគ្នា មានគ្នាចំនួន៦នាក់ ដោយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម គ្មានស្លាកលេខ ជិះពីក្រោយ ដោយអ្នកអង្គុយក្រោយបានយកជំពាមបាញ់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋជិះនៅលើដងផ្លូវ ។

ភ្លាមនោះ សមត្ថកិច្ចយើងក៏បានប្រដេញ ហើយក្រុមជនសង្ស័យបានបោះកាំបិតប៉័ងតោមួយដើម លើដងផ្លូវ និងឃាត់ខ្លួនបានជនសង្ស័យបានម្នាក់ និងមានសម្ភារវត្ថុតាងនៅកន្លែងកើតហេតុមួយចំនួន ។
រហូតមកដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៥ និង៣០នាទីល្ងាច សមត្ថកិច្ចយើងបានសហការជាមួយកម្លាំងនៃអធិការដ្ឋានស្រុកកំពង់រោទិ៍ ធ្វើការស្រាវជ្រាវរហូតកំពត់មុខសញ្ញាបានឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានសរុប០៤នាក់ ។

១-ឈ្មោះហឿង វ៉ាន្នី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងមានស្រុកកំណើតភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ២-ឈ្មោះ អោ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំជាតិខ្មែរ មុររបរមិនពិតប្រាកដ រស់នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍ ៣-ឈ្មោះយឿន រ៉ានាត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ ៤-ឈ្មោះ កេត រ៉ាឆាន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទិ៍ និងម៉ូតូជាមធ្យោបាយធ្វើសកម្មភាពចំនួន២គ្រឿង ម៉ាកអិចសាយទ័រ ពណ៍ខៀវ គ្មានស្លាកលេខ
ម៉ាកហុងដាឌ្រីម គ្មានកាបាំង និងស្លាកលេខ ។
វត្ថុតាងសរុប
-ពូថៅចំនួន១
-ជំពាមបាញ់កៅស៊ូចំនួន១
-កូនកាំបិតចុច ១
-ដែកឆាបចំនួន១ ដាក់ក្នុងបិច
-កាំបិតតាំងតោ១ដើ ដាវសាំម៉ូរ៉ៃចំនួន១ដើម
-កាំបិត ១ដើម
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចជំនាញយើងបានក៏សាងសំណុំរឿង បញ្ជួនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ