ព្យុះ៣មកផ្ទួនៗគ្នា ដល់ថ្ងៃទី២៨ ខែកញ្ញា អាចបង្កជាភ្លៀងធ្លាក់ខ្លាំង និងព្យុះ ដោយរំខានដល់ ពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រជាជនកម្ពុជាកំពុងរង់ចាំអបអរ និងធ្វើបុណ្យទានជាមួយក្រុមគ្រួសារ។
ក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ កញ្ញា ស្ថានភាពអាកាសធាតុនៅកម្ពុជានឹងទទួលឥទ្ធិពលពីព្យុះបីផ្ទួនៗ គឺព្យុះមិតាក, រ៉ាហ្គាសា និងព្យុះ នេហ្គោរី ដែលអាចនឹងធ្វើឲ្យកម្ពុជា ទទួលបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីចាប់ពី៦០ភាគរយដល់ទៅ៧០ភាគរយ ។
ប្រភពដដែលបានអះអាងថា ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់ បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។
ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក តំបន់ជួរភ្នំក្រវាញ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ មានបរិមាណទឹកភ្លៀង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០ភាគរយ។
ប្រភពដដែលបានសង្កត់ធ្ងន់ផងដែរថា សម្រាប់សមុទ្រវិញទឹករលកអាចមានកំពស់រហូតដល់២,៥០ម៉ែត្រ ។
ចែករំលែកព័តមាននេះ