ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្មី​ៗ​នេះ មានការ​ចែកចាយ​ប្រភេទមេរោគលួច​ទិន្នន័យ ឃ្លាំមើល​ ឬ​បំផ្លាញ​ឯកសារ​សំខាន់​ៗ​របស់​អ្នកប្រើប្រាស់តេ​ឡេ​ក្រាម

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ថ្មី​ៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សង្កេត​ឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ថ្មី​ៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សង្កេត​ឃើញ​ថា មានការ​ចែកចាយ​មេរោគ ក្នុង​ទម្រង់​ជា​ប្រភេទ .exe (Executable File) ផ្ញើ​មក​កាន់​គណនី​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម តេ​ឡេ​ក្រាម (Telegram) ដែល​មេរោគ​ប្រភេទ​នេះ អាច​លួច​ទិន្នន័យ ឃ្លាំមើល​សកម្មភាព​កុំព្យូទ័រ ឬ​បំផ្លាញ​ឯកសារ​សំខាន់​ៗ​របស់​អ្នក ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំលឹក​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តេ​ឡេ​ក្រាម​ទាំងអស់ សូមកុំ​ចុច​បើក ឬ​ទាញ​យក លើ​រាល់​ឯកសារ Files ប្លែក​ៗ ដែល​ផ្ញើ​មក​ពី​អ្នក​មិន​ស្គាល់​អត្តសញ្ញាណ ជៀសវាង​ការ​បាត់បង់​ទិន្នន័យ ឬ​ឯកសារ​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ