អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងទ័ពកម្ពុជានិងថៃ ជួបប្រជុំគ្នានៅខេត្តត្រាត ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា…
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា…
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ យោធភូមិភាគទី៥ របស់កម្ពុជា ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរងយោធភូមិភាគទី៥ រវាងកងបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត របស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្ដម ស៊ិរិគុនវ៉ាន់យ៉ូ នាយសេនាធិការកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ដែលប្រព្រឹត្តទៅក្នុងស្រុកមឿងត្រាត ខេត្តត្រាត ព្រះរាជាណាចក្រថៃ ។
ក្នុងនោះកិច្ចប្រជុំខាងលើ ភាគីទាំងពីរ បានពិភាក្សាគ្នា ដើម្បីដោះស្រាយរាល់បញ្ហាដោយសន្តិវិធី កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាព ភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែន។ ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីកម្ពុជា បានសង្កត់ធ្ងន់លើការអនុវត្តកំណត់ហេតុរួម នៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ៕
ចែករំលែកព័តមាននេះ