ខេត្តព្រៃវែង៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិស្សាទុតិយភូមិ(បាក់ឌុប) ក្នុងស្រុកមេសាង ខេត្តស្វាយរៀង ជាប់និទ្ទេស A ច្រើនជាងគេ ដែលទទួលបានចំណាត់ថ្នាក់លេខ១។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២០ ខែកញ្ញានេះថា រដ្ឋបាលខេត្ត សូមចូលរួមអបអរសាទរ ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិស្សាទុតិយភូមិ ក្នុងស្រុកមេសាង ដែលទទួលបានចំណាត់ថ្នាក់លេខ១ មានសិស្សប្រឡងជាប់ទទួលបាននិទ្ទេស “A” ច្រើនជាងគេទូទាំងខេត្តព្រៃវែង។
សូមបញ្ជាក់ផងដែរថា ចំពោះខេត្តព្រៃវែងមានបេក្ខជន បេក្ខនារីប្រឡងជាប់ទទួលបាននិទ្ទេស “A” សរុបរួមមានចំនួន ១.៥៤នាក់ សិស្សស្រី ចំនួន ៩៤នាក់ ក្នុងនោះមានបេក្ខជនមកពីស្រុកមេសាង រហូតដល់ទៅ ៣០នាក់ ស្រី ១៨នាក់៕
ចែករំលែកព័តមាននេះ